ហួសហេតុពេកហើយលក់ថ្លៃយ៉ាងនេះ! ឆ្លៀតឱកាស បិទខ្ទប់ អាជីវករម្នាក់ លក់តម្លើងថ្លៃខុសធម្មតា ត្រូវ ស ម ត្ថ កិច្ច អនុវត្តវិធានការមួយនេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ រាជរដ្ឋាភិបាល បានប្រកាសបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី ១៥ មេសា ដល់ថ្ងៃទី ២៨ មេសា ២០២១ ដើម្បីទប់ស្កាត់ការរី ករា លដាល ឆ្ល ង នៃជំងឺ កូ វី ដ១៩នេះ កាន់តែខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ ក្រោយពេល បានចេញនូវ សេចក្តីប្រកាសនេះហើយ អា ជ្ញា ធរ បានកំពុងធ្វើ ការរឹតបន្តឹងការចេញចូល របស់ប្រជាពលរដ្ឋ ដែលអនុញ្ញាតឲ្យសម្រាប់តែ ការងារណាដែលចាំបាច់តែប៉ុណ្ណោះ ដែលខណៈពេល មានអាជីវករមួយចំនួនតូច ឆ្លៀតឱកាសលក់តម្លើងថ្លៃ ខុសពីធម្មតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៨ មេសា កន្លងទៅថ្មីៗនេះ សមត្ថកិច្ច បានចុះទៅណែនាំ អប់រំ និងចុះកិច្ចសន្យា សម្រាប់អាជីវករម្នាក់ នៅក្នុងផ្សារលូ សង្កាត់បឹងកេងកង ក្រោយទទួលដំណឹងថា បានលក់សាច់ជ្រូកក្នុងតម្លៃថ្លៃ ខុសធម្មតា ស្របពេលបិទខ្ទប់នេះ ។ ពិតណាស់ អាជីវកររូបនេះ មានឈ្មោះថា ស្រេង សិធារ៉ា ភេទស្រី អាយុ ៦០ឆ្នាំ។ គួរបន្ថែមថា នេះបើតាមការបញ្ជាក់ពី ការពិតGCNP ដែលបានសរសេររៀបរាប់ យ៉ាងដូច្នេះថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ អាជីវករម្នាក់មានឈ្មោះ ស្រេង សិធារ៉ា ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរអ្នកលក់សាច់ជ្រូក នៅផ្លូវលេខ 348 (ផ្សារលូ) ក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានមន្ត្រីមានស មត្ថ កិ ច្ច ចុះធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ក្រោយពេលពិនិត្យឃើញថា អាជីវកររូបនេះ បានលក់សាច់ជ្រូកឲ្យប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ខុសពីធម្មតា ឆ្លៀតឱកាសដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាលត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ភូមិសាស្រ្តនេះ ដើម្បីបង្ការ ទប់ស្កាត់ ការ ឆ្លង រីករាលដាលនៃ មេ រោ គ កូ វី ដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងខ្ញុំ សូមអំពាវនាវដល់អាជីវករលក់គ្រឿងឧបភោគ បរិភោគ តាមផ្សារ ក៏ដូចនៅតាមផ្ទះ ក្នុងតំបន់ហាមឃាត់ ឬនៅទូទាំងប្រទេស សូមមេត្តាចៀសវាងឆ្លៀតឱកាសគ្រាអាសន្ននេះ ដាក់បន្ទុកបន្ថែមទៅលើប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល នឹងអាចប្រឈមចំពោះមុខ ច្បា ប់ ទៀតផង។ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Related posts

Leave a Comment