ចិត្តល្អណាស់! ក្រោយឃើញទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ឌួង ហ្សូរីម៉ា ចុះជួយជាភេសជ្ជៈដល់កងកម្លាំង ប្រចាំការ តាមតំបន់ក្នុងស្ថានភាពដ៏លំបាកនេះ

ភ្នំពេញ ៖ ដូចដែរប្រជាជនទូទាំងប្រទេសកម្ពុជា ក៏ដូចជាពុកម៉ែបងប្អូនជាច្រើនបានជ្រាបច្បាស់មកហើយថា នៅពេលនេះក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន កំពុងតែជួបនៅបញ្ហាដ៏លំបាកដោយរងនៅការវាយប្រហាររាតត្បាតយ៉ាងសាហាវពីវីរុកូវីដ-១៩ដែលធ្វើឲ្យទីក្រុងទាំងមូលត្រូវបានបិទខ្ទប់ការហាមឃាត់មិនឲ្យមានការចរាចរចេញពីផ្ទះដាច់ខាតបើសិនគ្មានការចាំបាច់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង ដូចដែរមហាជនបានឃើញស្រាប់ហើយក្នុងគ្រាដ៏លំបាកនេះ កងកម្លាំងសម្ថកិច្ចគ្រប់ជាន់ថ្នាក់លោកបានលះបង់ទាំងកម្លាំងកាយចិត្តបម្រើឈរជើងតាមគោលដៅនីមួយៗទាំងថ្ងៃទាំងយប់យ៉ាងខ្ជាប់ខ្ជួន និង ទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋមានការចល័តពីទីតាំងមួយទៅទីតាំងមួយទៀតដាច់ខាត ដើម្បីទប់ស្កាត់ក្នុងគោលបំណងកាត់ផ្តាច់ការរីរាលដាលពីជំងឺកូវីដ-១៩នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បានឃើញការខិតខំប្រឹងប្រែងលះបង់ដូច្នេះ កញ្ញា ឌួង ហ្សូរីម៉ា បានចុះជួយអំណោយជាភេសជ្ជៈមួយចំនួន ដល់កម្លាំងដែលឈរជើងប្រចាំការ បើទោះបីជាមិនធំដុំក្តី នេះសរបញ្ជាក់ឲ្យឃើញពីទឹកចិត្តការស្រលាញ់ចេះជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក ក៏ដូចជាគំរូដល់សាធារណៈជនផ្សេងទៀតផងដែរ៕ សូមទស្សនារូបភាព និងជូនឃ្លីបវីដេអូខាងក្រោម៖ ចុចLinkទីនេះដើម្បីមើលវីដេអូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment