ចិត្តបុណ្យខ្លាំងណាស់! ពួកគាត់ទាំងពីរនាក់នេះហើយ ដែលជាម្ចាស់ផ្ទះជួលចិត្តធម៌ ដែលធ្វើរឿងមួយនេះជូនអ្នកដែលជួលបន្ទប់របស់គាត់

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តនិងមហាជនបានដឹងច្បាស់ហើយថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមរយៈម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា៖ (Leakina Chet) បានធ្វើការបង្ហោះរូបភាព២សន្លឹក និង ភ្ជាប់សារកោតសរសើរពីទឹកចិត្ត និង អំពើល្អរបស់ម្ចាស់ផ្ទះជួលចិត្តធម៌។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះ ម្ចាស់គណនីហ្វេសប៊ុកខាងលើនោះបានរៀបរាប់ប្រាប់បន្ថែមទៀតថា៖ “មើលម្ចាស់ផ្ទះជួលគេផងតម្លៃផ្ទះក៏ចុះលូវចែកស្បៀងអោយគ្មានប្រណីដៃទេអោយគ្រប់បន្ទប់ទាំងអស់មហាដៃទូលាយណាស់អង្ករអត់មានអោយតិចតូចទេចា៎លេងផ្កាខ្ញីបេធំ50គីឡូតែម្ដងហើយនៅថែមលុយអោយទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងរបស់ញាំថែមទៀតតាំងពីដើមគិតគូរអ្នកនៅផ្ទះគាត់ណាស់លឺខ្វះលឺខូចអីមិនបានទេហើយបើលឺអ្នកណាទើបសម្រាលកូនឬទើបរៀបការចាំមើលអាំងប៉ាវគាត់អោយមិនចេះតូចទេហ៊ានតែបានកូនភ្លោះគុណអាំងប៉ាវអោយទៀត អគុណណាស់ពូនិងអុីសូមអោយមានសុខភាពល្អសំណាងល្អ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែមហាជនចង់ឃើញម្ចាស់ផ្ទះជួលនេះខ្លាំងពេក ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ក៏បានទម្លាយមុខម្ចាស់ផ្ទះចិត្តធម៌ ក្នុងនោះក៏បានប្រាប់ថា៖ “នេះហើយបងប្អូនគាត់ជាម្ចាស់ផ្ទះជួលខ្ញុំដោយសារខ្ញុំផុសពីគាត់ល្ងាចមិញក៏មានបងប្អូន comments Share chart ច្រើនចង់ដឹងពត៌មានពីម្ចាស់ផ្ទះចិត្តល្អចង់ឃើញមុខចង់ដឹងទីតាំងផ្ទះគាត់អធ្យាស្រ័យបងប្អូនខ្ញុំឆ្លើយមិនទាន់ទេច្រើពេក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥលូវផុសពីគាត់អោយបងប្អូនបានស្គាល់ហើយ មានអ្នកសួរពិតឬអត់ចូលមើលអាខោនគាត់ដែលខ្ញុំ tageអោយចុះនេះហើយជាគាត់ ខ្ញុំនិងគាត់មិនពាក់ព័ន្ធជាប់សាច់ឈាមអីនិងគ្នាទេគ្រាន់តែចង់អគុណនៅទឹកចិត្តគាត់កន្លងមកប៉ុណ្ណោះ

គាត់សាមញ្ញៗមាត់ខ្វាចៗលឺៗអ្នកនៅផ្ទះគាត់ជាង30បន្ទប់និងដឹងហើយថាចិត្តគាត់ម៉េចដែរ ផ្ទះគាត់នៅតាខ្មៅក្បែរបន្ទាយទាហ៊ានក្រោយសាលាខ្ពកវែងទល់មុខផ្ទះសំណាក់សេងឆេងណាបងប្អូន”។

ស្រាប់តែមុននេះបន្តិច ម្ចាស់គណនីហ្វេសប៊ុកខាងលើរូបនេះ ក៏បានិយាយបន្ថែមទៀតថា៖ “Keat Dany អុីល្បីសមណាស់😍😍 ចាសជាការពិតគាត់មិនយកមុខយកមាត់តាមការមេរ៉ាទេអោយម្ដងណាក៏មិនខ្ចីថតអួតហើយយើងសុំថតក៏មិនព្រមថតផងគាត់ថាអត់ទេអោយគេហើយថតគាត់ខ្មាស់គេណាស់☺☺☺”៕

Related posts

Leave a Comment