ព្រះវត្តមាន ព្រះរាជវង្សានុវង្ស នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះពិធីដង្ហែព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ស្តេចយាងមកកាន់ព្រះមេរុ ដើម្បីប្រារព្ធព្រះពីធីថ្វាយព្រះភ្លើង

ព្រឹកមិញនេះ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មហាជនជាច្រើនបានទៅ ចូលរួមក្នុង ពិធីដង្ហែ​ព្រះ​សព ​សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឆ្ពោះទៅ​ព្រះ​មេរុ​ ដេីម្បី​ប្រារព្ធ​ព្រះពិធី​ថ្វាយ​ព្រះ​ភ្លើង​ ខាង​មុខ ​វត្តបទុមវតី​ ដើម្បីប្រារព្ធព្រះពីធីថ្វាយព្រះភ្លើង ពោរពេញដោយទឹកមុខយ៉ាងក្រៀមក្រំបំផុត ហាក់បង្ហាញអារម្មណ៍ឲ្យដឹងថា ពួកគាត់កំពុងនឹកស្រណោះអាល័យទ្រង់ជាខ្លាំង។

ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែលនេះ ហ្វេសប៊ុកផេក Royal du Cambodge បានបង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទាំងភ្ជាប់សារខ្លីមួយឲ្យដឹងផងដែរថា “ព្រះវត្តមានព្រះរាជវង្សានុវង្ស នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះពិធីដង្ហែព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ស្តេចយាងមកកាន់ព្រះមេរុ ខាងមុខវត្តបទុមវតី ដើម្បីប្រារព្ធព្រះពីធីថ្វាយព្រះភ្លើង នាវេលាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។”៕

Related posts

Leave a Comment