ប្រពៃណាស់! លោកជំទាវឧកញ៉ា នឹម វណ្ណៈ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ក្រុមគ្រួសារ ស. ព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន នូវថវិកាចំនួន

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ កន្លងផុតមកនេះ យោងតាមប្រភព ព័ត៌មានពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានទទួលមរណភាព នៅ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារ ជំងឺកូវីដ១៩។ យើងខ្ញុំសូមចូលរួមមរណទុក្ខជាមួយគ្រួសារនៃស.ព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មរ.ណភាព របស់ ឯកឧត្តម ម៉ៅ អាយុទ្ធ គឺមិនត្រឹមជាការបាត់បង់ ដ៏ធំធេង និងសោកស្ដាយបំផុតនូវលោក ឪពុក លោកឪពុកក្មេក ជីតា ជាទីគោរព ស្រឡាញ់ របស់ក្រុមគ្រួសារ ស.ព ទាំងមូលប៉ុណ្ណោះទេ ហើយក៏ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយសមត្ថភាព និងទេពកោសល្យដ៏ប៉ិនប្រសប់មួយរូប ក្នុងវិស័យព័ត៌មាន វប្បធម៌ ជាពិសេសផ្នែកសិល្បៈ ផ្នែកតែងនិពន្ធ និងភាពយន្តផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីទទួលដំណឹថា ឯកឧត្តម ម៉ៅ អាយុទ្ធ បានទទួលមរ.ណភាពគួរអោយ សោកស្តាយជាទីបំផុតនោះ ក្នុងនាមលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ត្រូវជាកូនស្រីបង្កេីត លោកជំទាវ ហ៊ុន សុីណាត មានសេចក្តីក្តុ ក ក្តួ ល ក្រៀម ក្រំ ក្នុងចិត្ត ឥតឧ ប មា ក៏បានចូល ប ច្ច័ យ ចំនួន 1000$ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារ ស.ព ឯកឧត្តម ម៉ៅ អាយុទ្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នាផងដែរ យោងតាមរយៈគេហទំព័រហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា៖ <<សិល្បករកម្ពុជា>> បានធ្វើការប្រាប់បន្ថែមទៀតថា៖ “លោកជំទាវឧកញ៉ា នឹម វណ្ណៈ ចូលបច្ច័យចំនួន 1000$ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារសព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងជន្មាយុ ៧៧ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា តំណាង លោកជំទាវឧកញ៉ានឹម វណ្ណៈ បានចូលបច្ច័យចំនួន 1000$ ដែលជាវិការផ្ទាល់របស់លោកជំទាវឧកញ៉ានឹម វណ្ណៈបុត្រី លោកជំទាវលោកជំទាវម៉ែ ហ៊ុន សុីណាត នៅក្នុងការចូលរួមរំលែកមរណទុក្ខនេះ លោកជំទាវឧកញ៉ានឹម វណ្ណៈ បានចាត់ទុកការស្លា.ប់របស់ឯកឧត្តម ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ធនធានមនុស្ស ១រូបដ៏កម្ររបស់កម្ពុជា។ ឯកឧត្តម ជាអ្នកនិពន្ធខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញមួយរូប មានស្នាដៃផលិតខ្សែភាពយន្តវីដេអូ ចម្រៀងកាយវិការ កំណាព្យប្រលោមលោកជាដើម ក្នុងនោះខ្សែភាពយន្តដ៏ល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ។

ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវឧកញ៉ានឹម វណ្ណៈ សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ លោកជំទាវឧកញ៉ានឹម វណ្ណៈ សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដេីម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិយេីង។

សូមបញ្ជាក់ថា ឯកឧត្តម ម៉ៅ អាយុទ្ធ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានទទួលមរណភាពនៅវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត”៕ អត្ថបទនិងជូនដំណឹងដោយ លោក អុឹម ជីវ៉ា

Related posts

Leave a Comment