អីយ៉ា ស្ងាត់ៗ ស្រាប់តែ ពេជ្រ ច័ន្ទធីតា បង្ហាញរូបភាពបែបនេះនឹងគូស្នេហ៍ ឡើងផ្អើលអ្នកគាំទ្រ

ភ្នំពេញ៖ បើទោះជាមានគូគាប់ទ្រនាប់ចិត្តក៏ពិតមែនតែពិធីការិនី ពេជ្រ ច័ន្ទធីតា កម្របង្ហាញរូបភាពផ្អែមល្ហែមដូចគូស្នេហ៍ដទៃណាស់ ប៉ុន្តែថ្មីៗនេះពិធីការិនីរូបស្រស់ម្នាក់នេះបែរជាបង្ហាញរូបភាពជាមួយគូស្នេហ៍នៅក្នុងឈុតអាពាហ៍ពិពាហ៍ ធ្វើឱ្យមានការសង្ស័យថានាងរៀបការស្ងាត់ៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូស្នេហ៍របស់ ពេជ្រ ច័ន្ទធីតា ក៏នៅមិនឆ្ងាយពីសិល្បៈប៉ុន្មានឡើយ លោកត្រូវបានគេដឹងថាជាតន្ត្រីករម្នាក់ ។ បើតាមដឹងអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាយូរឆ្នាំហើយ គ្រាន់តែកន្លងមក ពេជ្រ ច័ន្ទធីតា មិនបង្ហាញតែប៉ុណ្ណោះ ។ មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញរូបភាពរបស់ ពេជ្រ ច័ន្ទធីតា និង គូស្នេហ៍ក្នុងឈុតអាពាហ៍ពិពាហ៍បែបប្រពៃណីខ្មែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រភពដែលស្និទ្ធជាមួយពិធីការិនីរូបនេះបានឱ្យដឹងថា តាមពិត ពេជ្រ ច័ន្ទធីតា មិនទាន់រៀបការទេ តែពួកគេរួមរស់ក្រោមដំបូលតែមួយ ហើយរូបភាពមួយនេះកាលខួបកំណើត និង ឡើងគេហដ្ឋានថ្មីរបស់អ្នកទាំងពីរកន្លងមក ។ គេមិនច្បាស់ថា ពេលណាពិធីការិនីរូបនេះនឹងចូលរោងការទៅតាមប្រពៃណីខ្មែរ ឬ បន្តរស់នៅតាមបែបបស្ចឹមប្រទេសឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេជ្រ ច័ន្ទធីតា កាន់តែមានប្រជាប្រិយភាពក្រោយពីនាងបានហក់ចូលក្នុងទ្រនំទូរទស្សន៍ភីអិនអិនក្នុងនាមជាពិធីការិនី ។ ពេជ្រ ច័ន្ទធីតា ធ្លាប់ជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី ១ តែកាលណោះនាងមិនទទួលបានជ័យលាភីឡើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment