ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ព្រះនាងតូច នរោត្តម ជេណា បួងសួងឱ្យប្រជាជាតិខ្មែរទាំងមូលឆាប់រួចផុតពីជំងឺកូវីដ១៩ និងអំពាវនាវឱ្យពលរដ្ឋគោរពវិធានការ បីកុំ បីការពារ ជាប្រចាំ

ភ្នំពេញ៖ នាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ព្រះនាងតូច នរោត្តម ជេនណា បានបួងសួងដល់ទសបារមីទេវតាថែរក្សាចក្រវាឡទាំងមូល និងទសបារមីវត្ថុសក្តិសិទ្ធិ មេត្តាប្រោសប្រទានពរជ័យ និងសង្គ្រោះប្រជាជាតិខ្មែរទាំងមូលអោយរួចផុតពីជំងឺកូវីដ១៩ឆាប់ៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានោះដែរ ព្រះនាងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គោរពតាមវិធានការ ៣កុំ ៣ការពារ ជាប្រចាំដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងដើម្បីការពារខ្លួនអ្នក និងគ្រួសារអ្នកផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីម្សិលមិញ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមគេហទំព័រហ្វេសប៊ុក ព្រះនាង នរោត្តម ជេនណា បានមានព្រះបន្ទូលថា៖ “ក្នុងគ្រាដែលកម្ពុជា ក៏ដូចជាប្រទេសទាំងឡាយក្នុងពិភពលោកកំពុងជួបបញ្ហាជំងឺឆ្លងដ៏កា.ចសា.ហា.វកូវីដ១៩នេះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំវិធានការទប់ស្កាត់ជាបន្តបន្ទាប់ដោយក្តីព្រួយបារម្ភជាខ្លាំងចំពោះអាយុជីវិតបងប្អូនពុកម៉ែមាមីងប្រជាជនទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាម ខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំសូមបួងសួងដោយអង្វរក្រាបថ្វាយបង្គំ ដល់ទសបារមីទេវតាថែរក្សាចក្រវាឡទាំងមូល ទសបារមីវត្ថុសក្តិសិទ្ធិដ៏មានតេជៈខ្លាំងក្លានៅលើលោកទាំងអស់ សូមព្រះមេត្តាព្រះរាជទានព្រះពរជ័យ និងសង្គ្រោះប្រជាជាតិខ្មែរទាំងមូលអោយរួចផុតពីជំងឺកូវីដ១៩ អោយបានឆាប់ៗបំផុតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនិងនេះសូមពុកម៉ែមាមីងបងប្អូនទាំងអស់មេត្តាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល វិធានការការពារ បីកុំ បីការពារ ជាប្រចាំ”។

Related posts

Leave a Comment