ស្រណោះខ្លាំងណាស់! ឯកឧត្តម ម៉ៅ អាយុទ្ធ ត្រលប់មកដល់ផ្ទះវិញហើយ តែមានត្រឹមតែធាតុ បាត់រូបកាយគ្មានថ្ងៃត្រលប់

ភ្នំពេញ៖ សូមរំឡើងវិញបន្តិចផងដែលថា លោក ម៉ៅ អាយុទ្ធ ត្រូវបានគេស្គាល់ថា លោកជាមន្រ្តីជាន់ខ្ពស់ម្នាក់ និងជាផលិតករភាពយន្តដ៏ល្បីល្បាញមួយ ក្នុងចំណោមផលិតករជើងខ្លាំងដទៃទៀត ដោយមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ក្នុងនោះមានស្នាដៃផលិតខ្សែភាពយន្តខ្សែវីដេអូចម្រៀងកាយវិការកំណាព្យប្រលោមលោកជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែភាពយន្តដ៏ល្បី ដែលជាស្នាដៃរបស់លោក និងមានភាពល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមដកល់ថ្ងៃ ទី១៥ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមប្រភពព័ត៌មានពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានទទួលមរណភាព នៅ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារ ជំងឺកូវីដ១៩។ យើងខ្ញុំសូមចូលរួមមរណទុក្ខជាមួយគ្រួសារនៃស.ព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទទួលបានដំណឹងដ៏ក្រៀមក្រំនេះហើយ មហាជន បុគ្គលិក មន្ត្រីគ្រប់ជាន់ថ្នាក់នៅតាមបណ្តាស្ថាប័ន និង តារាប្រុស្រីជាច្រើនក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនៃក្រុមគ្រួសារស.ពផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ រយៈពេល ២ ថ្ងៃហើយ ដែលឯកឧត្តម ម៉ៅ អាយុទ្ធ បានទទួលបានមរណភាពដោយជំងឺកូវីដ-១៩ ដែលជាហេតុធ្វើឲ្យមហាជនកាន់តែស្រណោះស្រណោក ក៏ព្រោះតែក្រុមគ្រួសារ ញាតិមតិ្ត មិនអាចធ្វើបុណ្យសពឱ្យលោកបាន គឺបានត្រឹមតែទទួលធាតុក្រោយគ្រូពេទ្យបានបូជារួចនោះ ។

នៅមុនេះបន្តិច យោងតាមរយៈពិធីករប្រចាំស្ថានីយទូរទស្សន៍ហង្សមាសលោក សុខ រ៉ាស៊ី បានបង្ហោះសារ និង រូបភាពឲ្យដឹងដែលថា ធាតុរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ បានមកដល់ផ្ទះហើយ។ ក្នុងនោះលោកក៏បានរៀបរាប់ប្រាប់ថា៖ «ទីបំផុតធាតុ របស់ លោកអ៊ំ ម៉ៅ អាយុទ្ធ បានមកដល់ គេហដ្ឋានហើយ! ដោយមិនអាចរៀបចំ ពិធីបុណ្យសពបាន គ្រួសារលោកអ៊ំ សម្រេចចិត្តរៀបចំ ជាលក្ខណៈគ្រួសារ» ៕

Related posts

Leave a Comment