កូរ៉េ ៖ មនុស្សម្នាក់ៗគ្មាននរណាចង់ចាកឆ្ងាយពីគ្រួសារខ្លួនឯងនោះទេ តែមកពីជីវភាពក្នុងគ្រួសារមានការខ្វះខាត គ្មានជម្រើស ទើបត្រូវសំរេចចិត្តបែបនេះ ចាកឆ្ងាយពីប្រទេសកំណើតខ្លួន ហើយទៅនៅប្រទេសដទៃដែលខ្លួនមិនស្គាស់សោះដើម្បីរកលុយ ទាំងដែលត្រូវជួបនូវបញ្ហាលំបាក ការប្រមាថជាន់ឈ្លីជាដេីមនោះ។សូមកុំគិតថាអ្នកដែលបានមកធ្វើការនៅប្រទេសកូរ៉េខាងត្បូង គឺជាមនុស្សដែលមានសំណាងអោយសោះ ការងារជាកម្មករគេ គឺមិនមែនមកកើបលុយ ហើយក៏មិនមែនដេកយកតែលុយដែរ មុននិងបានលុយផ្ញើរទៅអោយអ្នកផ្ទះ ២០០ដុល្លារ ទៅដល់ ១០០០ដុល្លារ សម្រាប់ចាយនោះ គឺគេបានយកជីវិតដែលប្រថុយប្រថានទៅប្តូរវាមក។
ក្រៅពីការងារអ្នកដែលធ្វើការងារនៅកូរ៉េខាងត្បូង ត្រូវប្រឈម និងបញ្ហាមួយចំនួនដូចជា ការហូបចុក កត្តាអាកាសធាតុ (រដូវក្តៅ និងរដូវធ្លាក់ព្រិល) គ្រោះថ្នាក់ក្នុងម៉ោងការងារដោយយថាហេតុណាមួយ ដែលទាំងអស់នេះហើយ គឺជាមូលហេតុយ៉ាងចំបង ដែលសុទ្ធសឹងតែធ្វើអោយបាត់បង់ជីវិតបានគ្រប់ពីវេលា។បន្ទាប់ពីមេីលឃេីញនូវការលំបាក ក៏ដូចជាទុក្ខសោកជាច្រេីនរបស់បងប្អូនខ្មែរជាពលករនៅក្រៅប្រទេសនោះ នារីដ៏ស្រស់ស្អាតម្នាក់ ដែលមានគណនីហ្វេសបុកឈ្មោះ អា លីហ្សា បានធ្វើការបកស្រាយបទចម្រៀងយ៉ាងពិរោះរណ្តំ កំសំត់ស្ទើរទប់ទឹកភ្នែកមិនជាប់ រៀបរាប់
ពីខ្សែជីវិតពលករខ្មែរនៅប្រទេសកូរ៉េ អមជាមួយខ្លឹមសាររៀបរាប់យ៉ាងដូច្នេះថា៖«បទ “ស្រណេះជីវិតពលករ” ច្រៀង និង និពន្ធដោយនាងខ្ញុំ (អាលីហ្សា) “ម៉ែ” កូនប្រុសដ៏សែនសង្ហាររបស់ម៉ែអើយ ត្រលប់មកផ្ទះវិញមកកូន ពុកម៉ែនៅរងចាំ សុំទោសបងប្អូន អែតមក friend ខ្ញុំពេញហើយ ខហ្វើមមិនកើតទេ ច្រៀងផ្ទាល់ មិនសូវល្អយ៉ាងណាក្ដី
ក៏សុំអភ័យទោស បទនេះសូមជួយរំលែកទុក្ខដល់ក្រុមគ្រួសារជាពិសេស សូមប្អូនទៅកាន់សុគតិភពចុះ ។ ហើយសុំរំលឹកបងៗ អ្នកចូលចិត្តផឹក កុំញ៊ាំច្រើនពេក ខែត្រជាក់ហើយ ថែសុខភាពទាំងអស់គ្នា ញ៊ាំគេងអោយគ្រប់គ្រាន់ណានប់ៗ»។ប្រភព៖ហ្វេសប៊ុក