ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ចំពោះរូបមួយសន្លឹកនេះ ក្នុងពិធីដង្ហែ​ព្រះ​សព ​សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នៅព្រឹកមិញនេះ ដោយពោលយ៉ាងខ្លីថា…

ព្រឹកមិញនេះ គេឃើញមាន ពិធីដង្ហែ​ព្រះ​សព ​សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឆ្ពោះទៅ​ព្រះ​មេរុ​ ដេីម្បី​ប្រារព្ធ​ព្រះពិធី​ថ្វាយ​ព្រះ​ភ្លើង​ ខាង​មុខ ​វត្តបទុមវតី​ ដើម្បីប្រារព្ធព្រះពីធីថ្វាយព្រះភ្លើង នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ក្នុងនោះគេក៏បានឃើញវត្តមាន មហាជន ជាច្រើននាក់បានអញ្ជើញមកចូលរួមក្នុងពិធីនេះផងដែរ ប្រកបដោយទឹកមុខស្រពោន បង្ហាញអារម្មណ៍ក្តុកក្តួលគ្រប់ៗគ្នា។

ក្នុងនោះផងដែរ គេក៏បានឃើញហ្វេសប៊ុកផេក Royal du Cambodge បាន​បង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីទិដ្ឋភាពទូទៅ នៃព្រះពិធីដង្ហែព្រះបរមសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នេះ។ ក្នុងចំណោមរូបទាំងអស់ អ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើនមានការចាប់អារម្មណ៍រូបមួយសន្លឹក ព្រមទាំងចូល comment យ៉ាងខ្លីថា “រយលានអត្ថន័យ”៕

Related posts

Leave a Comment