អ្នកនាង សុគន្ធ និសា ច្រៀងបទ “កូននឹងចងចាំ” ពោរពេញដោយអត្ថន័យ ពីរោះ កំសត់ណាស់ ធ្វើឲ្យគ្រប់គ្នា ទប់ទឹកភ្នែកលែងជាប់ហើយ សែនស្តាយទ្រង់ (មានវីដេអូ)

ភ្នំពេញ៖ មហាជនជាច្រើនពិតជាជ្រាបរួចមកហើយថា កាលពីព្រឹកមិននេះ នាថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០១៩ គេឃើញមាន ពិធីដង្ហែព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឆ្ពោះទៅព្រះមេរុ ដើម្បីប្រារព្ធព្រះពិធីថ្វាយព្រះភ្លើង ខាងមុខ វត្តបទុមវតី ព្រមទាំងមានការចូលរួមពីសំណាក់ មហាជនយ៉ាងច្រើន ដើម្បីថ្វាយព្រះដំណើរជាលើកចុងក្រោយ ដោយបង្ហាញទឹកមុខ និងអារម្មណ៍សែនក្តុកក្តួល ហាក់ចង់ប្រាប់ឲ្យដឹងថា ពួកគេ ពិតជានឹក និងអាលោះអាល័យទ្រង់ជាខ្លាំង។

ថ្ងៃនេះផងដែរ គេក៏បានឃើញ Channel YouTube មួយមានឈ្មោធថា DAMREY Event Planner បានបញ្ចេញបទចម្រៀងដ៏មានអត្ថន័យ និងកំសត់ ទាក់ទងទ្រង់ដែលបទនេះមានចំណងជើងថា “កូននឹងចងចាំ” ធ្វើការបកស្រាយដោយតារាចម្រៀង សុគន្ធ និសា និពន្ធទំនុកច្រៀងដោយ៖ ច័ន្ទ មលិ្លកា និពន្ធបទភ្លងដោយ៖ លោក ចាន់ សម្ផស្ស។

ក្រោយពីស្តាប់បទនេះចប់ ធ្វើឲ្យមហាជនជាច្រើននាក់ ពិតជាមិនអាចទប់អារម្មណ៍ជាប់ ក៏បានចូល comment ថា “ស្ដាប់ហើយរំជួលចិត្ត ទប់ទឹកភ្នែកស្ទើរមិនបាន សូមទ្រង់យាងទៅកាន់សុខគតិភព”។ អ្នកខ្លះបន្ថែមថា “ទប់ទឹកភ្នែកមិនបាន សែនស្តាយទ្រង់”។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនាទាំងអស់គ្នា៕

Related posts

Leave a Comment