ពិតជាអស្ចារ្យណាស់! តារាចម្រៀង មាស សុខសោភា ច្នៃអាវ រំលេចរូបទង់ជាតិកម្ពុជា ពេលឡើងសម្តែង លើឆាកតន្រ្តីដ៏ធំមួយ នៅប្រទេសកូរ៉េ ធ្វើឲ្យមហាជនកោតសរសើរយ៉ាងខ្លាំង (​មានវីដេអូ)

នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ គេប្រទះឃើញការប្រគំតន្រ្តី Asean Fantasia 2019 ដ៏ធំមួយ នៅប្រទេសកូរ៉េ ដែលមានការផ្សាយបន្តផ្ទាល់ តាមរយៈស្ថានីយ៍ទូរទស្សន៍ KBS1។ ក្នុងនោះ ក៏មានវត្តមាន តារាចម្រៀង មាស សុខសោភា ចូលរួមសម្តែង លើឆាកតន្ត្រីដ៏ធំមួយនេះផងដែរ ប្រកបដោយភាពជឿជាក់ និងរីករាយជាខ្លាំង។

ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ តារាចម្រៀងរូបនេះ បានច្នៃអាវរបស់ខ្លួន រំលេចរូបទង់ជាតិកម្ពុជា ដ៏គួរឲ្យទាក់ទាញ ថែមទៀតផង រហូតធ្វើឲ្យអ្នកទស្សនាផ្ទាល់ និងបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញអារម្មណ៍កោតសរសើរ និងពេញចិត្តជាខ្លាំង ព្រមទាំងធ្វើការចែករំលែកវីដេអូនេះជាង៣ពាន់ដងទៅហើយ ត្រឹមរយៈពេលខ្លីសោះ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment