ប្អូនប្រុសឆេង ប្រសិទ្ធ បានចូលរួម ក្នុងព្រះពិធីថ្វាយព្រះភ្លើង ព្រះសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅព្រឹកនេះ ទាំងទឹកមុខក្រៀមក្រំបំផុត

ព្រឹកមិញនេះ គេឃើញមាន ពិធីដង្ហែ​ព្រះ​សព ​សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឆ្ពោះទៅ​ព្រះ​មេរុ​ ដេីម្បី​ប្រារព្ធ​ព្រះពិធី​ថ្វាយ​ព្រះ​ភ្លើង​ ខាង​មុខ ​វត្តបទុមវតី​ ព្រមទំាងមានការចូលរួមពីសំណាក់ មហា​ជនយ៉ាងច្រើន ដេីម្បី​ថ្វាយ​ព្រះ​ដំណេីរ​ជាលេីកចុងក្រោយ​ ដោយបង្ហាញទឹកមុខ និងអារម្មណ៍សែនក្តុកក្តួលជាខ្លាំង។

នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះដែរ គេប្រទះឃើញ ឆេង ប្រសិទ្ធ ក៏បានទៅចូលរួមក្នុង ព្រះពិធីថ្វាយព្រះភ្លើង ព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាព្រឹកនេះផងដែរ។ ប្រសិទ្ធ បានភ្ជាប់សារខ្លីមួយថា៖ “ព្រឹកនេះប្រសិទ្ធបានចូលរួមកម្មវិធីបូជាព្រះសព សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ”៕

Related posts

Leave a Comment