កាលពីវេលាម៉ោង ៧ល្ងាច ម្សិលមិញនេះ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះរាជវង្សានុវង្សចំនួន ៣ព្រះអង្គ រួមជាមួយនិងនាដករ និងនាដការី បានសម្តែងរបាំដែលជាការរាំឧទ្ទិសក្រាបថ្វាយមហាព្រះរាជកុសល និងជាការថ្វាយបង្គំលាជាលើកចុងក្រោយ ថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាព្រះមេរុ ខាងមុខវត្តបទុមវតី។
ចំពោះកម្មវីធីដង្ហែព្រះសព ឆ្ពោះទៅព្រះមេរុ ដេីម្បីប្រារព្ធព្រះពិធីថ្វាយព្រះភ្លើង ខាងមុខ វត្តបទុមវតី បានប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ វេលាម៉ោង ៦ព្រឹក។ ក្នុងនោះ គេក៏បានឃើញមហាជន បានមកអញ្ជើញចូលរួមដង្ហែ ដេីម្បីថ្វាយព្រះដំណេីរជាលេីកចុងក្រោយ បង្ហាញទឹកមុខ និងអារម្មណ៍សែនក្តុកក្តួលជាខ្លាំង។ ខាងក្រោមនេះ ជាទិដ្ឋភាពទូទៅ នៃពិធីដង្ហែព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឆ្ពោះទៅព្រះមេរុ ដេីម្បីប្រារព្ធព្រះពិធីថ្វាយព្រះភ្លើង ខាងមុខ វត្តបទុមវតី ៕