កាលពីម្សិលមិញនេះ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៩ ស៊ឹ សូលិកា និងលោក អេង រិទ្ធី បានដឹកដៃគ្នា ចូលរោងការ តាមប្រពៃណីខ្មែរហើយ ហើយគេក៏បានឃើញអ្នកទាំងពីរមានទឹកមុខ ពោរពេញដោយក្តីសប្បាយរីករាយជាខ្លាំង ក្នុងថ្ងៃពិសេសរបស់ខ្លួន។
ក្នុងនោះគេក៏បានឃើញវត្តមានបុគ្គលល្បីៗក៏បានមកចូលរួមក្នុងពិធីមង្គលការនេះផងដែរ ព្រមជាមួយការតុបតែងខ្លួន យ៉ាងស្រស់ស្អាតគ្រប់ៗគ្នា។ ចំណែកកម្មវិធីពេលល្ងាចក្នុងថ្ងៃដដែលនេះ គេឃើញមានវត្តមានតារាល្បីៗ បានធ្វើខ្លួនយ៉ាងស្រស់ស្អាត គួរឲ្យគយគន់ មកចូលរួមក្នុងកម្មវិធីនេះ ផងដែរ ពោរពេញដោយភាពស្និតស្នាលក្រៃលែង។
តារាទាំងនោះ រួមមាន លោក ប៉ែន ចំរ៉ុង, សារ៉ាយ សក្ខិណា, យុត្ថារ៉ា ឆានី, អាឡិច ចិត្រា, ញ៉ែម សំអូន ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត មិនអាចលើកយកមករៀបរាប់អស់។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាព នៃទិដ្ឋភាពទូទៅក្នុងមង្គលការ សូលិកា ទាំងអស់គ្នា ខាងក្រោមនេះ៕