កម្មវីធីដង្ហែព្រះសពឆ្ពោះទៅព្រះមេរុ ដេីម្បីប្រារព្ធព្រះពិធីថ្វាយព្រះភ្លើងខាងមុខវត្តបទុមវតី ប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខនេះ វេលាម៉ោង ៦ព្រឹក។ មហាជនទាំងអស់អាចអញ្ជើញចូលរួមដង្ហែ ដេីម្បីថ្វាយព្រះដំណេីរជាលេីកចុងក្រោយ ក្នុងក្បួនមហាជន រឺឈរតាមបណ្តោយផ្លូវ ដែលគណៈកម្មាធិការបុណ្យជាតិរៀបចំ ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែវិច្ឆិកា ក្រុមនាដការី បានរាំថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាវេលាម៉ោង ៧ល្ងាច នាព្រះមេរុ ខាងមុខវត្តបទុមវតី ដែលជាការរាំក្រាបថ្វាយ មហាព្រះរាជកុសល និងជាការថ្វាយបង្គំលា ជាលើកចុងក្រោយ។ ក្នុងនោះ គេក៏បានឃើញមហាជនជាច្រើន បានអញ្ជើញចូលរួមទស្សនា ក្នុងសម្លៀកបំពាក់កាន់ទុក្ខ ទាំងទឹកមុខយ៉ាងក្រៀមក្រំបំផុត។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៕