ដោយក្តីអាណិតជាពន់ពេក ស្រាប់តែ មេធាវីចិត្តធម៌ម្នាក់ បានប្រកាសធ្វើរឿងមួយនេះ ជូនដល់ សន្តិសុខ យាមនៅ ABA ដោយក្នុងលោកបានបញ្ជាក់យ៉ាងច្បាស់ៗបែបនេះថា…..

ភ្នំពេញ៖ ដូចដែលប្រិយមិតក៏ដូចជាអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានដឹងហើយថា មានក.រ.ណី បា.ញ់យុវជ.នម្នាក់ស្លា.ប់ កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅក្បែរស្ពានអាកាសផ្សារដីហ៊ុយ ស្ថិតក្នុងស្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ នាថ្ងៃម្សិលមិញនេះផងដែរ យោងតាមរយៈគណនីហ្វេសប៊ុក (កុលាប ក្រហម) បានរៀបរាប់ថា៖ #តើគួរតែដោះលែងគាត់អោយមានសេរីភាពដែរឬទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រវត្តិរូបសង្ខេបរបស់គាត់ ៖ គាត់ឈ្មោះ ភឿង ភីរះ អាយុប្រហែល ៣៦ឆ្នាំ គាត់នៅលីវ ។ មិត្តភក្តិនិយាយថា គាត់ជាមនុស្សស្លូតបូត សុភាពរាបសារ មិនសូវនិយាយស្តី ស្រគត់ស្រគំ គាត់គឺជាកូនកំព្រាឱពុក រស់នៅជាមួយម្តាយជាស្ត្រីម៉េម៉ាយ និងមានបងប្រុសជាមនុស្សវិ.ក.ល.ច.រិ.ក ហើយគាត់គឺជាបង្គោលគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរតែដោះលែងគាត់អោយមានសេរីភាពផង ! គាត់ឈ្មោះ ភឿង ភីរះ អាយុ៣៦ ឆ្នាំ នៅលីវ ។ គាត់គឺជាមិត្តភក្តិរួមថ្នាក់ជាមួយគ្នា នៅដេប៉ាដឺម៉ង់បារាំង នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ គាត់ជាមនុស្សស្លូតបូតណាស់ សុភាពរាបសារ មិនសូវនិយាយស្តី ស្រគត់ស្រគំគាត់ គាត់គឺជាកូនកំព្រាឱពុក រស់នៅជាមួយម្តាយជាស្ត្រីម៉េម៉ាយ និងមានបងប្រុសជាមនុស្សវិ.ក.ល.ច.រិ.ក ហើយគាត់ជាបង្គោលគ្រួសារ ។

គាត់គឺជាសិស្សពូកែផ្នែកភាសាបារាំង គាត់បានបញ្ចប់បរិញ្ញាប័ត្រផ្នែកបកប្រែភាសាបារាំង និង បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកភាសាវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ គាត់ធ្លាប់ធ្វើការផ្នែកបកប្រែនៅក្រុមហ៊ុនល្បីមួយ នៅភ្នំពេញ និងបកអោយស្ថានទូតបារាំង និងអង្គការបារាំង ពិសេសពាក់ព័ន្ធការងារទូត ការងារស៊ើបអង្កេត ជាភាសាបារាំង ( il a un mémoire d’éléphant ) ។ ក្រោយមកបានក្លាយទៅជាអ្នកបកប្រែអោយអគ្គស្នងការស្នងការនគរបាលជាតិ ដោយមើលឃើញពីសមត្ថភាពពិតៗ របស់គាត់ ។ ថ្នាក់លើបានបញ្ជូនគាត់ទៅហ្វឹកហ្វឺនក្លាយជានគរបាលដែលមានក្របខណ្ឌពេញសិទ្ធ ។

ដោយសារបញ្ហាកូវិត ទើបធ្វើអោយគាត់មិនសូវសំបូរការងារផ្នែកបកប្រែ ។ កត្តាជីវភាពបានជំរុញអោយគាត់បានបាត់បង់ការងារជាអ្នកបកប្រែភាសាបារាំង ហើយងាកមកធ្វើសន្តិសុខការពារអោយធនាគា ABA រហូតកើតរឿងអាក្រ.ក់មួយនេះចំពោះរូបគាត់កាលពីយប់មិញកន្លងទៅនេះ ។
(នេះបើតាមការរៀបរាប់របស់មិត្តដែលជា ហ្គាយបកប្រែដូចគ្នា ខុសត្រូវ លើសលស់ សូមមេត្តាអភ័យទោស)
សង្ឃឹមថា គាត់អាចរួចពីការចោទប្រកាន់របស់ពីព្រះរាជអាជ្ញារផងចុះមនុស្សល្អទេវតានឹងតាមថែររក្សា

ដោយក្តីអាណិតជាពន់ពេក ស្រាប់តែ គេបានប្រទះឃើញ មេធាវីចិត្តធម៌ម្នាក់ឈ្មោះថា (ឌី បូរីម៉ា) បានចូលខមិនផុសខាងលើបែបនេះយ៉ាងច្បាស់ៗថា “ខ្ញុំ មេធាវី ឌី បូរីម៉ា សូមផ្តាំផ្ញើ តាមរយៈ នាយក TNB TV ផង បើគាត់គ្មាន មេធាវីការពារទេ ខ្ញុំនឹងស្ម័គ្រចិត្ត ជួយគាត់ មិនយកកម្រៃសេវា ដើម្បីស្វែងរកសិទ្ធិ និងយុត្តិធម៌ តាមនឺតិវិធីច្បាប់ជូនគាត់ ។ ពិសេសសូមផ្តាំ ទៅគាត់កុំអោយបាក់ទឹកចិត្ត សូមថែរក្សាសុខភាពអោយល្អ ទេវតាមានភ្នែក , អរគុណច្រើន ។”៕

Related posts

Leave a Comment