អានហើយរំជួលចិត្តណាស់! កូនស្រីផលិតកររឿង «នេសាទក្រពើ» បង្ហោះសារគួរឱ្យស្រណោះ ក្រោយឪពុកឆ្លងកូវីដ-១៩

ភ្នំពេញ៖ មហាជនក៏ដូជាប្រិយមិត្តនិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយលេខឮដំណឹងលោក ម៉ោ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលមានអាយុ៧៧ឆ្នាំរស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវបានមន្រ្តីសុខាភិបាល និងអាជ្ញាធរ ប្រាប់ថា លោកបានរកឃើញវិជ្ជមានកូវីដ១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះ អាជ្ញាធរ និងមន្រ្តីសុខាភិបាល សូមអំពាវនាវដល់ អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយ លោក ម៉ៅ អាយុទ្ធ សូមទៅយកសំណាក និងសហការ ដើម្បីស្វែងរកជំងឺកូវីដ-១៩ ចៀសវាងការឆ្លងរីរាលដាលជាបន្តនៅក្នុងសហគមន៍ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកមកដល់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ នេះ បើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់កូនស្រីបង្កើតរបស់ផលិតករជើងចាស់ក្នុងរឿង «នេសាទក្រពើ» រូបនេះ ដែលមានឈ្មោះថា Mao Moni Roath បានបង្ហោះសារយ៉ាងច្រើនពីលោកឪពុកធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមហ្វេសប៊ុកហាក់អាណិតដល់នាងយ៉ាងខ្លាំង ។ សារនោះអ្នកនាងបានរៀបរាប់ថា «ខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់ និង អាណិតប៉ាណាស់ មិនគួរមានជំងឺនឹងកើតមកលើគាត់ទេ! ប៉ារឹងមាំ ខំព្យាបាលឆាប់ជាត្រលប់មកផ្ទះយើងវិញ កូនៗនឹងចៅៗចាំប៉ា» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ អ្វីដែលកាន់តែធ្វើឲ្យមហាជន និង មិត្តក្នុងបណ្តាញសង្គមកាន់តែចូលរួមបញ្ចេញមតិ និង លើកទឹកចិត្តដល់កូនស្រី ក៏ដូចជាជូនពរដល់ក្រុមគ្រួសាររបស់អ្នកនាងទៀតនោះ ក៏ព្រោះពេលនេះអ្នកនាង Mao Moni Roath កំពុងតែព្រួយបារម្ភពីអ្នកម្តាយរបស់ខ្លួន ដោយអ្នកនាងមិនអាចមើលថែគាត់បាននៅពេលដែលលោកឪពុកកំពុងព្យាបាលជំងឺនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment