មើលហើយរំភើបតាម! ថ្ងៃនេះ ថមមី សើចបិទមាត់មិនជិត ខណៈពេលទៅទទួលភរិយាពីកន្លែងព្យាបាលកូវីដ-១៩ ត្រឡប់មកផ្ទះវិញ ព្រមទាំងនិយាយបែបនេះថា….(មានវីដេអូ)

ភ្នំពេញ៖ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នេះ តារាចម្រៀង សួស វីហ្សា បានបង្ហាញក្តីរំភើប រីករាយដល់អ្នកគាំទ្រ និង មហាជនឲ្យដឹងថា ពេលនេះនាង បានជាសះស្បើយពីកូវីដ-១៩ហើយ។ ក្នុងនោះដែរ វីហ្សា បានបញ្ជាក់យ៉ាងច្បាស់បែបនេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមគោរពលោកតាលោកយាយអុំពូមីង ខ្ញុំមានដំណឹងល្អថ្ងៃនេះខ្ញុំបានជាសះស្បេីយពីជំងឺCOVID-19ហើយ ក្រុមគ្រូពេទ្យបានអនុញ្ញាតិអោយខ្ញុំចាកចេញពីកន្លែងព្យាបាលនៅសណ្ធាគារGreat Dukeត្រឡប់។ទៅផ្ទះវិញហេីយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែសំរាប់ការវិលត្រឡប់ទៅផ្ទះវិញនេះ ក៏ខ្ញុំត្រូវតែបន្តធ្វេីចត្តាឡីសក្ត័ នៅបន្ទប់ដាច់ដោយឡែកតែម្នាក់ឯងចំនួន14ថ្ងៃបន្ថែមទៀតរហូតដល់ថ្ងៃទី20ខែមេសា ខ្ញុំត្រូវទៅមន្ទីពេទ្យដេីម្បីយកសំណាកជាលេីកចុងក្រោយដេីម្បីអោយកាន់តែច្បាស់ថាខ្ញុំពិតជាបានជាសះស្បេីយពីជំងឺCOVID-19 100%ពិតប្រាកដមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនាថ្ងៃនេះផងដែរ តារាសម្តែងងលោក ថមមី ដែលជាស្វាមី ក៏បានបញ្ចេញនូវឃ្លីបវីដេអូ បង្ហាញអារម្មណ៍រំភើបជាពន់ពេកកំឡុងពេលបើកឡានទៅទទួលភរិយាបណ្តូលចិត្តពីកន្លែងសម្រាកព្យាបាលកូវីដ-១៩ ដើម្បីយកទៅបន្តឃុំខ្លួន១៤ថ្ងៃនៅឯផ្ទះដោយរៀបរាប់ទាំងរករាយ និងថ្លែងអំណរគុណជាហូហែរបែបនេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

🙏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានបារម្ភពីក្រុមគ្រួសារខ្ញ៉ំ ឥឡូវនេះ ខ្ញ៉ំបានមកយកភរិយាខ្ញ៉ំដែលគាត់បានជាសះស្បើយពីជំងឺកូវីដ១៩ហើយតែយកគាត់ទៅដល់ផ្ទះត្រូវតែធ្វើច័ក្តាឡីស័កបន្ត១៤ថ្ងៃទៀតដើម្បីធានាសុវត្តិភាព ១០០ភាគរយ ❤️

សូមអរគុណ ថ្នាក់ដឹកនាំសម្តេចពុក សម្តេចម៉ែ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងអស់ ក្រុមគ្រូពេទ្យទាំងអស់ និងបងប្អូនទាំងអស់គ្នាផងដែរ ខ្ញ៉ំរៀបរាប់មិនអស់ទេពេលនេះដឹងត្រឹមថាខ្ញ៉ំរំភើបណាស់សប្បាយចិត្តឃើញប្រពន្ធបានជា បានទៅផ្ទះវិញ 🙏🙏 ❤️👨‍👩‍👧

Related posts

Leave a Comment