ទឹកចិត្តភរិយា ឯកឧត្តម ហ៊ុន ម៉ាណែត អមស្វាមីពួតដៃប្រឆាំងវីរុសរាតត្បាតកូវីដ ក្នុងសហគមន៍

ភ្នំពេញ៖ មហាជនក៏ដូចជាអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមាន កោតសរសើរនិង មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះទឹកចិត្តដ៏សប្បុរសធម៌ឧត្តមភរិយារបស់ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងការយកចិត្តទុកដា់ ខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ស្ទើរគ្មានពេលសម្រាក ចូលរួមយ៉ាងសកម្មបំផុតនៅក្នុងការទប់ស្កាត់ការឆ្លងវីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលកំពុងតែបន្តកើនឡើងនៅកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមជា សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និង ជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ លោកជំទាវ ពេជ ចន្ទមុន្នី បានសម្ដែងចេញនូវសកម្មភាពទឹកចិត្តដ៏មោះមុត និង ប្ដេជ្ញាខ្ពស់ក្នុងការបំពេញការងារយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ អាជ្ញាធរ និង ផ្នែកដែលពាក់ព័ន្ធក្នុងការចុះយកសំណាក ចាក់វ៉ាក់សាំង និង ដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកាលពីយប់មិញនេះ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុក TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា៖ លោកស្រី ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅយប់ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ នេះ បានចុះមកសំណេះសំណាល លើកទឹកចិត្ត ព្រមទាំងបានផ្តល់កម្លាំងចិត្ត និង នាំយកភេសជ្ជៈ គ្រឿងបរិភោគ ជូនក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដល់កន្លែងក្រុមគ្រូពេទ្យស្នាក់នៅក្នុងវិទ្យាល័យឥន្ទ្រទេវី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ អាជ្ញាធរនិងផ្នែកដែលពាក់ព័ន្ធក្នុងការចុះយកសំណាក ចាក់វ៉ាក់សាំង និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment