អីយ៉ា! ម្ចាស់ពានរង្វាន់ប្អូនប្រុស ចាន់ សុបញ្ញា បង្ហោះរូបភាពរួមជាមួយសារដ៏មានអត្ថន័យថា…

ភ្នំពេញ៖ មហាជនជាច្រើនពិតជាទទួលជ្រាបរួចមកហើយថាប្អូនប្រុស ចាន់ សុបញ្ញា ទើបតែទទួលនូវជ័យលាភីក្នុងការប្រឡងកម្មវិធីលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១នាពេលថ្មីៗនេះផងដែរ។ ទោះបីជាពេលនេះប្អូនក្លាយជាតារាល្បីក៏ពិតមែន ប៉ុន្តែប្អូនប្រុសគឺជាក្មេងប្រុសដែលចេះជួយការងារផ្ទះ ហើយប្អូនមិនប្រកាន់ខ្លួននឹងការងារបែបនេះដែ។ ក្រោយពីបញ្ចប់ការប្រឡងកម្មវិធីលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១មក គេសង្កេតឃើញថា ម្ចាស់ពានរង្វាន់ប្អូនប្រុស ចាន់ សុបញ្ញា

កំពុងតែមានភាពមមាញឹកខ្លាំងក្នុងការងារសិល្បៈ។យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ប្អូនប្រុស ចាន់ សុបញ្ញា បានបង្ហោះរូបភាពមួយសន្លឹកនៅលើបណ្តាញសង្គម បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រចាប់អារម្មណ៍មែនទែន ក្រោយឃើញរូបភាពជាមួយ Caption បែបនេះថា៖“ថ្ងៃចុងសប្ដាហ៍​ ទំនេរពីការសិក្សា​ ជួយកិច្ចការពូមីង”។ជាក់ស្តែង ក្រោយពីឃើញបែបនេះ

មហាជននាំគ្នាលាន់មាត់សរសើរដល់តារាចម្រៀងពន្លកថ្មីរូបនេះថា បើជាមួយរយៈចុងក្រោយនេះ ប្អូនរវល់សិក្សារ និងសម្បូរការងារសិល្បៈក្តី ក៏ប្អូននៅតែឆ្លៀតជួយការងារអ្នកផ្ទះ ដែលមើលទៅពិតជាក្មេងឧហ្សាស៍គួរឲ្យស្រលាញ់ខ្លាំងណាស់។ សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment