ភ្នំពេញ៖ នៅមនុនេះបន្តិច នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ គេបានប្រទះឃើញតារាចម្រៀង ឈិត សុវណ្ណបញ្ញា បានធ្វើការបង្ហោះសារមួយឃ្លា ដែលបានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្ត ទាក់ទងទៅនឹងមិត្តរួមការងាររបស់ខ្លួន ដែលមិនឲ្យតម្លៃមកលើរូបនាងផ្ទាល់រហូតធ្វើឲ្យតារាចម្រៀងរូបនេះ បានសម្រេចចិត្ត សុំឈប់ពីការថតថែមទៀតផង។
ជាក់ស្តែងយោងតាមរយៈគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កញ្ញា ឈិត សុវណ្ណបញ្ញា បានសរសេរៀបរាប់ឲ្យដឹងថា៖ “នាងខ្ញុំ ឈិត សុវណ្ណបញ្ញា ប្រឡូកក្នុងការងារសិល្ប: ក៏ដូចជាការងារផ្សេងៗក្នុងសង្គមជាងដប់ឆ្នាំមកនេះនាងខ្ញុំតែងតែអោយតម្លៃធំបំផុតទៅលេីពេលវេលាហេីយកម្រខកខានម្តងណាឡេីយ។ សុខចិត្តអង្គុយរង់ចាំក្រុមការងារនិងអ្នកដទៃ 3ម៉ោង ក៏នាងខ្ញុំមិនដែលថា ព្រោះការយល់ទុក្ខធុរ:គ្នា តែហេតុអ្វីមនុស្សមួយចំនួនមិនដែលមេីលឃេីញពីតម្លៃនៃពេលវេលារបស់នាងខ្ញុំ?
ដោយឡែកលេីកនេះនាងខ្ញុំមានធុរ:ផ្ទាល់ខ្លួនដោយស្ទេីរតែពេញមួយថ្ងៃចំថ្ងៃថត តែសម្រេចចិត្ត នៅតែបន្តការថត ដោយស្នេីរសុំទៅក្រុមការងារតាំងពីមួយសប្តាហ៍មុនថា សុំទៅយឺត១ម៉ោង ព្រោះថតចប់នាងខ្ញុំត្រូវរត់ទៅបញ្ចប់ធុរ:របស់នាងខ្ញុំបន្តទៀត បន្ទាប់មកក៏ទទួលបានការយល់ព្រមរួចរាល់អស់ ពីក្រុមការងារ តែដល់មុនថ្ងៃថត២ថ្ងៃបែរជាក្រឡាស់ ថាមិនអាចចាំបានដោយហេតុមានក្រុមកាងារម្នាក់មានការងាររវល់។ សំនួរនាងខ្ញុំចង់សួរថា គេរវល់បានហេីយទទួលបានការយោគយល់? ហេតុអីនាងខ្ញុំអាចចាំគេ ៣ម៉ោងបាន តែគេមិនអនុគ្រោះនាងខ្ញុំសូម្បីតែ១ម៉ោង?
ខ្ញុំស្លូតពេក? ខ្ញុំគ្មានខ្នងបង្អែក គ្នីគ្នា រឺ យ៉ាងណាអញ្ចឹងចុងក្រោយ នាងខ្ញុំសុំឈប់ពីការថតសម្រាប់កម្មវិធីនោះក៏បាន។ ធ្វេីការងារជាមួយគ្នាសប្បាយចិត្តចាំយេីងធ្វេីការបញ្ជាក់: នាងខ្ញុំទទួលការងារនេះគឺផ្តោតចំបងលេីការគោរព និង មនោសញ្ចេតនាការរាប់អាន តែទទួលបានមកវិញនៅការមិនអោយតម្លៃលេីរូបនាងខ្ញុំ។នាងខ្ញុំពិតជាមានការសោកស្តាយទឹកចិត្តដែលខំគោរពចំពោះបងប្អូនក្រុមការងារមួយចំនួនតូចដែលមិនមានការយោគយល់អធ្យាស្រ័យគ្នាបែបនេះណាស់។សុំទោសបងប្អូនក៏ដូចជាអ្នកគាំទ្រថ្ងៃនេះសរសេរវែងបន្តិចហេីយ 🙏🏻🙏🏻🙏🏻