គូរបានដូចខ្លាំងណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

ហ្វេសប៊ុក៖ មហាជនជាច្រើន ប្រាកដជាស្គាល់ច្បាស់ជាក់ជាមិនខាន ពីសំណាក់វិចិត្រករខ្មែរមួយរូបដែលគាត់មានឈ្មោះថា ណាក់ ណាង ដែលគាត់មានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងមករហូតធ្វើឲ្យ មហាជនជាច្រើនសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។

ជាក់ស្តែងកាលពីម្សិលមិញនេះ​ វិចិត្រកររូបនេះ​ បានគូររូប ព្រះឆាយលក្ខណ៍ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលមានទឹកដៃល្អគូររូបដូចទ្រង់ខ្លាំងណាស់ រហូតទទួលបាននូវការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន។ ក្នុនោះដែលលោក ណាក់ ណាង ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមទៀតថា៖ “ទូលព្រះបង្គំ ណាក់ ណាង សូមឧទ្ទិសរូបគំនូរមួយផ្ទាំងនេះ ថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរាម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក ជាទីគោរពសក្ការៈ ដោយព្រះអាល័យ”។

គួររំលឹកឡើងវិញបន្តិចផងដែរថា កម្មវីធី​ដង្ហែ​ព្រះ​សព ​ឆ្ពោះទៅ​ព្រះ​មេរុ​ ដេីម្បី​ប្រារព្ធ​ព្រះពិធី​ថ្វាយ​ព្រះ​ភ្លើង ​ខាង​មុខ​វត្តបទុមវតី​ ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី២៥​ ខែ​វិច្ឆិកា​ ខាងមុខនេះ​វេលា​ម៉ោង​ ៦ព្រឹក​។ មហា​ជន​ទាំង​អស់​អាច​អញ្ជើញ​ចូល​រួម​ដង្ហែ​ ដេីម្បី​ថ្វាយ​ព្រះ​ដំណេីរ​ជាលេីកចុងក្រោយ​ ក្នុង​ក្បួន​មហា​ជន​ រឺ​ឈរ​តាម​បណ្តោយ​ផ្លូវ​ ដែល​គណៈកម្មាធិការ​បុណ្យ​ជាតិ​រៀប​ចំ​៕

Related posts

Leave a Comment