លោកជំទាវ អ៊ូ ធីតាពៅ៖ បានទៅថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព សម្តេចរាជបុត្រី​ ព្រះរៀម ​ នរោត្តម​ បុប្ផាទេវី​ ទេពនាដវដ្តីឯក ទាំងទឹកមុខយ៉ាងក្រៀមក្រំបំផុត

ភ្នំពេញ៖ រំលឹកឡើងវិញបន្តិចថា កាលពីថ្មីៗនេះយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ Royal du Cambodge បានប្រាប់ឲ្យដឹងថា៖ “ព្រះញាតិវង្សនៃ​ព្រះ​សព​ សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ សូម​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​មហា​ជន​ទាំង​អស់​ដែល​មាន​បំណង​ចង់​មក​ថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព​របស់​ព្រះ​អង្គ​ នា​វត្ត​បទុមវតី​រាជវរារាម​ ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ នៅថ្ងៃ​អាទិត្យ​ ​ទី២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ ខាងមុខនេះ។

ហើយកម្មវិធីដង្ហែព្រះសបឆ្ពោះទៅព្រះមេរុ ដើម្បីប្រារព្ធព្រះពិធីថ្វាយព្រះភ្លើងខាងមុខវត្តបទុមវតី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នាពេលខាងមុខនេះនៅវេលាម៉ោង ៦ព្រឹក។ មហាជនទាំងអស់អាចអញ្ជើញចូលរួមដង្ហែ ដើម្បីថ្វាយព្រះដំណើរជាលើកចុងក្រោយក្នុងក្បូនមហាជន ឫឈរតាមបណ្តោយផ្លូវ ដែលគណៈកម្មាធិការបុណ្យជាតិបានរៀបចំ។

ចំណែកឯនៅមុននេះបន្តិច នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ គេបានឃើញវត្តមានលោកជំទាវ អ៊ូ ធីតាពៅ ដែលជាភរិយា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទៅថ្វាយការគោរព និងថ្វាយព្រះកុសល ថ្វាយព្រះសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក ទាំងទឹកមុខយ៉ាងក្រៀមក្រំ៕

Related posts

Leave a Comment