ភ្នំពេញ ៖ រឿងរ៉ាវកក្រើកបណ្តាញសង្គមកាលពីថ្មីៗនេះដោយសារតែពលករខ្មែរម្នាក់បានបាត់បង់ជីវិត នៅកូរ៉េព្រោះតែគំាងបេះដូងនោះ ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំនេះដែរ បានធ្វើឲ្យបងប្អូនសាច់ញាតិ ជាពិសេសឪពុកម្ដាយរបស់ជនរងគ្រោះ មានក្តីរ ន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីបានទទួលដំណឹងដ៏សោកសៅនេះ។ ពលករខ្មែរ ដែលមកធ្វេីការនៅកូរ៉េដែលបានស្លាប់ឈ្មោះ ពក ពឿន ហៅ (ប៊ុន ថាន) Rā Høø នៅរាត្រីនេះសាកស ពរបស់គាត់បានទៅដល់កម្ពុជាហេីយ ចូលរួមរំលែកទុកដ៏ក្រៀមក្រំមួយនេះពីចម្ងាយផង»។ គូសបញ្ជាក់ថា ស ពបានមកដល់ប្រទេសកម្ពុជា នាវេលាម៉ោង ១១៖៣០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។ក្នុងនោះដែរ នៅមុននេះ
បន្តិច ម្ចាស់គណនីដដែលរូបនេះ ក៏បានមានការលើកឡើងបន្ថែមទៀតថា៖«សម្លាញ់ អើយ! ថ្ងៃនេះសម្លាញ់ប្រហែលជាដឹងខ្លួនហើយថាខ្លួនបានស្លា ប់ តើសម្លាញ់មានដឹងអត់ថាបងប្អូនជនជាតិខ្មែរយើងគាត់ស្រលាញ់ អាណិត សោកស្ដាយសម្លាញ់ឯង រាប់មុឺននាក់? មកពីសម្លាញ់ជាមនុស្សល្អទើបគេស្រលាញ់ អាណិត សោកស្ដាយសម្លាញ់ច្រើនចឹង។
ចឹងសូមវិញ្ញាណក្ខន្ធសម្លាញ់កុំពិបាកចិត្ដអី គ្មានអ្នកណាចង់អោយសម្លាញ់ទៅទេ តែធ្វើមិចបើវាកើតឡើងទៅហើយ ទៅខ្មែរទៅណាសម្លាញ់គេយកសម្លាញ់ទៅដល់ខ្មែរហើយ គេធ្វើបុណ្យអោយសម្លាញ់ហើយ កុំនៅវិលវល់នៅកូរ៉េណា ទៅស្រុកយើងវិញហើយរកកន្លែងចាប់កំណើតថ្មី ហើយសូមអោយយ កចរឹកល្អមុខមាត់ស្អាតបែបនេះមកវិញផង តែកុំអោយអាយុខ្លីបែបនេះណាសម្លាញ់»។សូមទស្សនារូបភាពខាងក្រោមនេះ ។ប្រភព៖ហ្វេសប៊ុក