សុគន្ធ និសា៖ ទៅថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព សម្តេចរាជបុត្រី​ ព្រះរៀម ​ នរោត្តម​ បុប្ផាទេវី​ ទេពនាដវដ្តីឯក ព្រមទាំងភ្ជាប់សារខ្លីមួយថា….

ភ្នំពេញ៖ រំលឹកឡើងវិញបន្តិចថា កាលពីម្សិលមិញនេះយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ Royal du Cambodge បានប្រាប់ឲ្យបានដឹងថា៖ “ព្រះញាតិវង្សនៃ​ព្រះ​សព​ សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ សូម​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​មហា​ជន​ទាំង​អស់​ដែល​មាន​បំណង​ចង់​មក​ថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព​របស់​ព្រះ​អង្គ​ នា​វត្ត​បទុមវតី​រាជវរារាម​ ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ នៅថ្ងៃ​អាទិត្យ​ ​ទី២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ ខាងមុខនេះ។

កម្មវីធី​ដង្ហែ​ព្រះ​សព​ឆ្ពោះទៅ​ព្រះ​មេរុ​ ដេីម្បី​ប្រារព្ធ​ព្រះពិធី​ថ្វាយ​ព្រះ​ភ្លើង​ខាង​មុខ​វត្តបទុមវតី​ ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី២៥​ ខែ​វិច្ឆិកា​ ខាងមុខនេះ​វេលា​ម៉ោង​ ៦ព្រឹក​។ មហា​ជន​ទាំង​អស់​អាច​អញ្ជើញ​ចូល​រួម​ដង្ហែ​ ដេីម្បី​ថ្វាយ​ព្រះ​ដំណេីរ​ជាលេីកចុងក្រោយ​ ក្នុង​ក្បួន​មហា​ជន​ រឺ​ឈរ​តាម​បណ្តោយ​ផ្លូវ​ ដែល​គណៈកម្មាធិការ​បុណ្យ​ជាតិ​រៀប​ចំ​ ។”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេក៏បានឃើញវត្តមាន តារាចម្រៀង សុគន្ធ និសា ទៅ គោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ នា​វត្ត​បទុមវតី​រាជវរារាម ផងដែរ ព្រមទាំងភ្ជាប់សារខ្លីមួយថា “ទូលព្រះបង្គុំ​ សូមថ្វាយព្រះអាល័យ​ ថ្វាយដល់ដួង​ ព្រះវិញ្ញាណក្ខន្ធ​ សម្តេចរាជបុត្រី​ ព្រះរៀម ​ នរោត្តម​ បុប្ផាទេវី​ ទេពនាដវដ្តីឯក”៕

Related posts

Leave a Comment