ក្តុកក្តួលខ្លាំងណាស់! ឪពុកម្ដាយ​បាន​ត្រឹម​អោបសព​កូន​ស្រែក​ទ្រហោ​យំ​ បន្ទាប់​ពី​សាកសព​បានដឹងពី​ប្រទេស​កូរ៉េ​មកដល់​ស្រុកកំណេីត​ ពិត​ជា​ទប់​ទឹកភ្នែក​មិនជាប់​ទេ​

មាន​ប្រិយមិត្ត​ ជាពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ច្រើន​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ទាក់ទង​នឹង​ព័ត៌មាន​ដែល​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​កូរ៉េ​ម្នាក់​បានស្លាប់​ដោយសារ​ជំងឺគាំង​បេះដូង​ ខណៈ​ដែល​ទទួល​រងនូវ​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ និងមានស្រុកកំណេីត​ ស្ថិត​ក្នុង​ភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ទន្ទឹម​នឹង​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​ដែរ​ បានធ្វើ​ឲ្យ​បងប្អូន​សាច់ញាតិ​ ជាពិសេស​ឪពុកម្ដាយ​របស់​សព​ជន​រងគ្រោះ​ មានក្តី​រន្ធត់​ចិត្ត​ជាខ្លាំង​ ​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ដ៏​សោកសៅ​នេះ​។ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ពលរាជ​ អចលនទ្រព្យ​ ដែលកាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ បាន​ចុះ​ទៅ​សម្ភាសន៍​ដល់ផ្ទះ​​គ្រួសារ​សពផ្ទាល់​ និងបាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា៖

«នេះគឺជា ឪពុកម្ដាយ ប្អូន Ra Hoo គាត់គេងមិនលក់ បាយមិនពិសារ ទឹកមិនផឹក គាត់នៅតែនិយាយថា កូនអេីយប៉ាទៅជាមួយកូន ប៉ារង់ចាំកូនមកពីប្រទេសកូរ៉េ ប៉ាកាន់ដៃកូនទៅទាំងពីរនាក់ ឥឡូវនេះ ខ្ញុំនិងបងប្អូនលួងលោមគាត់យ៉ាងណាក៍គាត់មិនព្រម ពិសារបាយ ពិសារផឹក សូម្បីតែបាយមួយម៉ាត ទឹកមួយក្អឿក ពិបាកចិត្តរឿងគាត់ណាស់»។

បន្ថែម​ទៀត​នោះ​ ម្ចាស់​គណនី​ ពលរាជ​ អចលនទ្រព្យ​ ក៏បាន​មានការ​រៀប​រាប់​បន្ត​ទៀត​ថា​៖«ឪពុកម្ដាយរបស់សព ប្អូនប្រុស Rahoo ដែលស្លាប់នៅប្រទេសកូរ៉េ ថ្ងៃទី19.11.2019 បងប្អូនអាចខលជួយលេីកទឹកចិត្តគាត់ផង ឬ ចូលរួមរំលែកទុក្ខគាត់ នេះលេខទូរស័ព្ទរបស់គាត់ 088 5379950 /0977090284»។ យ៉ាងណា​មិញ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Phy Navin បាន​មាន​ការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖

«សូមជំរាបទៅដល់បងប្អូនខ្មែរយេីងទាំងអស់​ ជាពិសេសអ្នកដែលស្គាល់ពលករខ្មែរ ដែលមកធ្វេីការនៅកូរ៉េដែលបានស្លាប់​ឈ្មោះ​ ពក​ ពឿន​ ហៅ (ប៊ុន​ ថាន)​ Rā Høø​ នៅរាត្រី​នេះសាកសពរបស់គាត់បានទៅដល់កម្ពុជាហេីយ​ ចូលរួមរំលែកទុកដ៏​ក្រៀមក្រំមួយនេះពីចម្ងាយផង»។ គូសបញ្ជាក់​ថា​ សព​បានមកដល់ប្រទេស​កម្ពុជា​ នាវេលា​ម៉ោង​ ១១៖៣០​នាទី​យប់​ ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។

Related posts

Leave a Comment