ប្រពៃណាស់! ភរិយាឯកឧត្តម គួច ចំរើន លោកជំទាវ អ៊ូ ធីតាពៅ ប្រកាសរកលោកតាចំណាស់ដែលពិការជើងម្ខាងដើម្បី

ហ្វេសប៊ុក ៖ មហាជនមួយចំនួនប្រហែលជាជ្រាបដឹងហើយថាកាលពីល្ងាចម្សិលមិញនេះ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នូវរឿងរ៉ាវលោកតា ពិការជើងខាងស្ដាំម្នាក់ ដែលមានជីវភាពក្រីក្រ និងមិនមានលិទ្ធភាពទិញជើងសប្បនិម្មិតសម្រាប់ដើរដូចគេទេ ដោយគាត់បានកែឆ្នៃ ដោយបានយកឈើ និងដែកលួសរួមផ្សំគ្នា ដើម្បីបានជាជើងឈើសប្បនិម្មិតមួយ សម្រាប់ធ្វើជាមធ្យោបាយក្នុងការដើរ។ដោយឡែកយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Phorn Chetra

បានសរសេររៀបរាប់ប្រាប់ឱ្យដឹងដែរថា៖«អាណិតណាស់ សូមបងប្អូនសប្បុរសជនជួយជើងជ័រដល់គាត់មួយផង លោកពូឈ្មោះ (ក្រែង ខាន) រស់នៅភូមិ ពូរ៉ាប៉ែត ឃុំក្រងតេះ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី គាត់ពិកាជើងខាងស្ដាំគាត់ប្រើជើងឈើដែលគាត់ធ្វើដោយខ្លួនឯង ពេលគាត់ធ្វើដំណើរទៅណាម្ដងៗមានការពិបាកណាស់ និងមានការឈឺចាប់ទៀតផង ខ្ញុំសង្ឃឹមថាបងប្អូននឹងជួយគាត់។ សូមអរគុណ»។ជាក់ស្តែង បន្ទាប់ពីឃើញទុក្ខលំបាក

និងភាពពិការរបស់លោកតាខាងលើរួចមក លោកជំទាវ អ៊ូ ធីតាពៅ ភរិយា ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ បានប្រកាសស្វែងរកលោកតាខាងលើ ប្រសិនបើមានបងប្អូនណាស្គាល់លោកតានោះ សូមជួយទំនាក់ទំនងមកកាន់លោកជំទាវ ព្រោះលោកជំទាវចង់ជួយផ្តល់ជើងសិប្បនិមិត្មជូនលោកតាពិការនេះ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment