មិនធម្មតា! តារាចម្រៀង ឈិន ម៉ានិច្ច ឡើងគេហដ្ឋានថ្មីបាត់ ថែមទាំងមានតារាល្បីៗចូលរួមទៀត

នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយដឹងថា តារាចម្រៀង ឈិន ម៉ានិច្ច ឡើងគេហដ្ឋានថ្មី ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន ព្រមទាំងមានតារាចម្រៀងល្បីមកចូលរួមក្នុងកម្មវិធីនេះផងដែរ។ ក្នុងនោះ តារាចម្រៀង សួស វីសា ក៏លេចមុខក្នុងកម្មវិធីនេះផងដែរ ព្រមទាំងបង្ហោះសារអបអរសាទរមួយថា “អបអរសាទរ កម្មវិធីឡេីងគេហដ្ធានថ្មី នឹងរីករាយថ្ងៃខួបកំណេីតប្អូនស្រី ឈិនម៉ានិច្ច ជូនពរប្អូនស្រីកាន់តែជោគជយ័នឹងសុខសប្បាយ តែចង់ប្រាប់ថាម្ចាស់ផ្ទះឡេីងឆ្ងល់ឃេីញពីរនាក់ខ្ញុំមកឈរនៅមុខរោងម៉ោង4ល្ងាច មែនចង់មកលឿនចឹងពេកទេ តែមកពីត្រូវរត់ទៅពីររោងទៀត ចឹងមានតែឆ្លៀតនេះតិចនោះតិច”៕

Related posts

Leave a Comment