នៅ សូនីតា៖ កំពុង​មាន​ក្តី​បារម្ភ​ជាខ្លាំង​ ខណៈដែល​ស្វាមី​របស់​ខ្លួន​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ និង​មិនទាន់អាចដេីរបាន​ ដោយ​សារតែកើតជំងឺ

កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ អ្នក​នាង​ នៅ​ សូនីតា​ ដែលជា​តារា​សម្តែង​ដ៏មាន​ប្រជាប្រិយភាព​ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ រៀប​រាប់​អំពី​ជីវិត​គ្រួសារ​ និង​មានការ​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​របស់​ស្វាមី​ខ្លួន​ ខណៈ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ ដោយមាន​ខ្លឹមសារ​ទាំង​ស្រុងនៅខាងក្រោមនេះ​ដូច​តទៅ​៖

«មានមួយចំនួនតូចមិនចូលចិត្តបង​ តែមួយចំនួនធំដែលអោយតំលៃនិងគោរពបង ព្រោះបងជាមនុស្សដែលម៉ត់ចត់ មុឺងម៉ាត់ ច្បាស់លាស់ មានទំនួលខុសត្រូវខ្ពស់ មិនថាតែក្នុងការងារទេ សូម្បីតែក្រុមគ្រួសារគឺបងដើរតួនាទី ជាមេគ្រួសារគ្រប់គ្រងទាំងមូលមិនដែលត្អូញថាហត់ទោះជួបឧបសគ្គអ្វីក៏ដោយ​ ក៏មិនដែលហ៊ានប្រាប់ប្រពន្ធខ្លាចប្រពន្ធពិបាកចិត្តសុខចិត្តរ៉ាប់រងទាំងអស់

តួយ៉ាងដូចជាពេលនេះចឹង ទោះបងឈឺដល់ថ្នាក់លើកៅអីរុញពេទ្យ ក៏ដៃបងមិនទំនេរដែរសុខចិត្តចុចទំនាក់ទំនងទៅខ្មែរទាំងខ្លួនឯងទប់ខ្លួនមិនរួច ដើម្បីការងារប្រទេសជាតិ មុខមាត់ជាតិ ខ្លាចគេមើលងាយជាតិ ឃើញរូបនេះហើយសូមកុំសើចយំពួកខ្ញុំអី ពួកខ្ញុំចងបានតែសេចក្តីសុខទេ។ ខ្ញុំសោកស្តាយបំផុតដែលបងខំចំណាយពេលជិត50ឆ្នាំ​ ដើម្បីការងារ និងគ្រួសារ ដែលមិនទាន់រកក្តីសុខអោយខ្លួនឯងឃើញ

តែផ្ទុយទៅវិញនៅពេលនេះបងកំពុងមានសុភមង្គល​ មានក្តីសុខ មានកូន មានប្រពន្ធ តែបងត្រូវមកស្ថិតនៅក្នុងស្ថានភាពបែបនេះទៅវិញ តែមិនអីទេអូននិងកូន ក្រុមគ្រួសារ ជាកំលាំងចិត្តជានិច្ច អូននឹងតាមបងគ្រប់ជំហាន ទោះជាអូនត្រូវបាត់បង់អ្វីគ្រប់យ៉ាងក៏ដោយ ក៏អូនមិនចាកចោលបងជាដាច់ខាត ហើយបងត្រូវចាំមនុស្សពីរយ៉ាងដែលបងត្រូវចាំ : មនុស្សដែលមានវត្តមានពេលបងមានទុក្ខ និងមនុស្សដែលអវត្តមានមានពេលដែលបងមានទុក្ខដូចគ្នា។

អរគុណបងប្រុសសិទ្ធ ដែលខំចំណាយពេលវេលា បែកប្រពន្ធកូនមកតាមមើលថែប្តីខ្ញុំដល់ប្រទេសថៃ គុណបំណាច់បងមិនអាចបំភ្លេចបាន កុំភ្លេចជួបគ្នាថ្ងៃ28​ខែវិច្ឆិកា​ឆ្នាំ​2019​នៅព្រះទីលានជល់ដំរីម៉ោង6ល្ងាចតទៅ ដើម្បីទស្សនាសម្មទ្ធិផលស្នាដៃរបស់កូនខ្មែរ ក្នុងឱកាសខួបល្ខោនខោល1ឆ្នាំ​ ដែលបានដាក់បញ្ចូលជាបតិកភណ្ឌអរូបីនៃមនុស្សជាតិ គាត់មានជំងឺរលាកសាច់ដុំក្បាលជង្គង់ដើរមិនទាន់រួច»។

Related posts

Leave a Comment