សូមជួយគាត់ផង! អតីតតារាចម្រៀងក្រុម EV Band លោក សែម សង្វាត កំពុងសង្គ្រោះបន្ទាន់នៅឯ

ប្រិយមិត្ដបានដឹងហើយ ចំពោះសមាជិកក្រុម EV Band ម្នាក់ ដោយរូបលោកពិតជាមានឈ្មោះបោះសម្លេងយ៉ាងខ្លាំង កាលពីជាង១០ឆ្នាំមុន នោះគឺលោក សែម សង្វាត ស្រាប់តែបាត់វត្ដមានរបស់លោកអស់រយៈពេលជាច្រើនឆ្នាំ ដោយមិនដឹងទៅប្រកបមុខរបបអ្វី ប៉ុន្ដែស្រាប់តែកាលពីពេលថ្មីៗនេះ មានឃើញរូបថតលោក សែម សង្វាត ប្រែខ្លួនទៅជាស្គមរីងរៃ បាក់កំលាំង ហើយរូបរាងក៏កាន់តែចាស់ខ្លាំងតែម្ដង។

ជាមួយគ្នានេះផងដែរ ស្រាប់​តែកាលពីពេលថ្មីៗនេះ រូបលោកក៏បានឡាយវីដេអូនៅលើគណនីហ្វេសប៊ុករបស់លោក ដោយបាននិយាយរៀបរាប់ចំពោះការបាត់វត្ដមានរបស់លោកពីវិស័យសិល្បៈ ដោយលោកបានមាន​ការ​រៀប​រាប់​ឱ្យដឹងថា៖​ ”រូបលោករស់នៅស្រុកខ្មែរជាធម្មតាទេ គ្រាន់តែលោកស្ងាត់អស់រយៈពេលយ៉ាងយូរនេះ ដោយសារតែខ្លួនមានជំងឺជាប់កាយធ្ងន់ធ្ងរ​ ទើបធ្វើអោយរូបខ្លួនបាត់មុខពីសិល្បៈ ព្រោះតែរវល់តែព្យាបាលខ្លួន ដោយជំងឺរបស់លោក កើតមានចាប់ពីពេលដែលលោកប្រលូកក្នុងវិស័យសិល្បៈមកម្ល៉េះតែមិនសូវធ្ងន់ធ្ងរអាចទ្រាំទ្របាន”។

ដោយមេីលឃេីញ​ពីសភាព​ជំងឺបែបនេះ​ ក៏​មាន​សប្បុរសជន​ជា​ច្រើន​ បានចូលរួម​ផ្តល់​ជា​ថវិកា​មួយ​ចំនួន​ដល់រូបលោក​ ដេីម្បី​ទទួល​ការ​ព្យាបាល​ ក្នុង​នោះដែរ​ ក៏មាន​ការ​ចូលរួម​ឧបត្ថម្ភ​ពី​សមាគម​សិល្បករ​ខ្មែរ​ និង​មិត្ត​រួម​ក្រុម​ EV Band​ ផងដែរ​។ សូមជម្រាបជូន​ប្រិយមិត្ត​ឲ្យ​បាន​ដឹងថា​ លោក​ សែម​ សង្វាត​ បានមាន​ជំងឺ​ដ៏កាចសាហាវមួយ​ គឺជំងឺថ្លេីម​ ហេីយមុននឹងឈានដល់ការ​ធ្លាក់​ខ្លួន​បែប​នេះ​ គឺដំបូងឡេីងគាត់មាន​ជំងឺ​ច្រមុះ​ ដោយចេះ​តែលេបថ្នាំជាច្រេីនឆ្នាំរួចមក​ ក៏បង្កឲ្យប៉ះពាល់ដល់ក្រពះ​ និងថ្លេីម​ ហេីយកាន់តែ​វិវត្ត​ដូច​ដែរប្រិយមិត្ត​បានឃេីញស្រាប់។

យ៉ាងណា​មិញ​ ក្រោយ​ពី​ជំងឺ​ដ៏​រាំរ៉ៃ​នេះ​នៅតែ​បន្ត​យាយី​ដល់លោក​ សែម​ សង្វាត​ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួច​មក​ នៅ​ថ្ងៃនេះ​ អតីត​តារាចម្រៀង​ដ៏​ល្បី​រូប​នេះ​ បានក្អួតឈាម​ដួលសន្លប់​ និងមាន​អាការៈ​យ៉ាង​ធ្ងន់ធ្ងរ​ ក៏ត្រូវ​បាន​ក្រុម​គ្រួសារ​ បញ្ចូន​ទៅ​កាន់​មន្ទីរពេទ្យ​ ជោរៃភ្នំពេញ​ ដេីម្បី​ធ្វើ​ការ​សង្រ្គោះ​ជា​បន្ទាន់​។ បេីយោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ សង្វាត​ បញ្ញា​ បាន​មានការ​រៀប​រាប់​ឲ្យដឹងថា​៖​«ថ្ងៃទី 22/11/2019 ខណៈពេលនេះបងប្រុស​ សែម​ សង្វាត​ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេជ្យ Cho Ray Phnom Penh ដោយគាត់បានក្អួតឈាមសន្លប់។​ សូមអ៊ុំពូមីងមេត្តាជួយគ្រួសារពួកយើងផង គ្រួសារខ្ញុំកំពុងជួបការខ្វះខាតថវិកា។ លេខ​ទូរស័ព្ទ​ 086853279»។

Related posts

Leave a Comment