មិនធម្មតា! ​លោក​ ​ខេមរៈ​ ​សិរីមន្ត​ ​និង​ ​មាស​ ​សុខ​សោភា យូរៗប៉ះគ្នាម្ដងស្និទ្ធស្នាលគ្នាខ្លាំងធ្វើអោយហ្វេនភ្ញាក់ផ្អើលខ្លាំង

ភ្នំពេញ ៖ កំពូល​តារាចម្រៀង​ស្ថិត​ក្នុង​ដួងចិត្ត​អ្នកគាំទ្រ​គឺ​លោក​ ​ខេមរៈ​ ​សិរីមន្ត​ ​និង​ ​មាស​ ​សុខ​សោភា​ ​កំពុង​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​បន្ទាប់ពី​អ្នក​ទាំងពីរ​បាន​ចូលរួម​ច្រៀង​នៅក្នុង​ពិធី​មង្គលការ​មួយ​កាលពីយប់មិញ​នេះ​ ​។​​តារាចម្រៀង​ ​ខេមរៈ​ ​សិរីមន្ត​ ​បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ជាមួយ​មិត្ត​សិល្បៈ​ស្រ​បាល​ៗ​គ្នា​ ​ហើយ​ក្នុង​នោះ​គេ​ក៏​ឃើញ​មាន​វត្តមាន​តារាចម្រៀង​ជើងចាស់​អ្នកនាង​ ​ហ៊ឹម​ ​ស៊ី​វន​ ​ផង​ដែរ​ ​និង​ ​បង្ហាញ​ពី​ការ​ជួបជុំគ្នា​យ៉ាង​រីករាយ​បំផុត​ ​។​ ​អ្វី​ដែល​គួរ​

ឱ្យ​កត់សម្គាល់​ ​ខេមរៈ​ ​សិរីមន្ត​ ​និង​ ​មាស​ ​សុខ​សោភា​ ​ដែល​អ្នក​ទាំងពីរ​គឺជា​ដៃគូ​ចម្រៀង​ចាស់​នោះ​ ​បាន​អង្គុយ​ជិត​គ្នា​ ​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​ក្នុងនាម​ជា​មិត្តចាស់​គួរ​ឱ្យ​សរសើរ​ ​។​​ដោយសារតែ​កំពូល​តារាចម្រៀង​ប្រុស​-​ស្រី​ដ៏​ល្បី​ទាំងពីរ​ដួង​នេះ​ ​កម្រមាន​ឱកាស​បាន​ជួប​ ​និង​ ​ថតរូប​រាក់ទាក់​ជាមួយគ្នា​បែបនេះ​ណាស់​ ​ទើប​យូរ​ៗ​បាន​ជួបគ្នា​ម្ដង​ ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ខ្លាំង​ ​ព្រមទាំង​ចែករំលែក​រូបថត​របស់​ពួកគេ​ព្រោងព្រាត​ពេញ​បណ្ដាញ​សង្គម​ ​៕ប្រភព៖ហ្វេសប៊ុក​

Related posts

Leave a Comment