ក្តៅៗ! ក្រោយពេលបានចែកផ្លូវគ្នាជាមួយនាយ ក្រិន និងបាត់មុខជាយូរពេលនេះអតីតប្រពន្ធរបស់នាយ ក្រិន បានចញមុខនិយាយពីហេតុផលដែលនាងធ្វើបែបនេះហើយថា…

ភ្នំពេញ ៖ ក្រោយមក​នាយ​ក្រិន បាន​រៀបការ​ជាមួយ​ភរិយា​ទី​២ ក្នុងអំឡុង​ឆ្នាំ ២០១៣ ដែល​មកដល់ពេលនេះ មាន​រយៈពេល​ប្រមាណ​ជាង​៦​ឆ្នាំ​មកហើយ ដោយ​ទទួល​បានកូន​៣​នាក់ ជា​ចំណងដៃ​។​ កូន​ទី​១ ជាមួយ​ភរិយា​ក្រោយ គឺជា​កូនប្រុស មាន​វ័យ​ជិត​៥​ឆ្នាំ កូន​ទី​២ ស្រី មាន​វ័យ​ជាង​២​ឆ្នាំ និង​កូន​ទី​៣ គឺជា​កូនស្រី អាយុប្រមាណ​១​ឆ្នាំ​ហើយ។ដំណឹង​ពី​ការបែកបាក់​គ្រួសារ​នេះ​ ត្រូវបាន​នាយ​ក្រិន​ ទម្លាយ​អោយដឹង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​​​បង្កអោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង។ យ៉ាងណា​គេ​មិនទាន់​ដឹង​ទេ​ថា មូលហេតុ​នៅ​ពី ក្រោ យ​រឿងរ៉ាវ​នៃ​ការបែកបាក់​គ្រួសារ​ពី​តារា

​កំប្លែង​មាឌ​ល្អិត​នេះ​ដោយសារ​អ្វី​នោះឡើយ។ប៉ុន្តែ​តាម​អ្វីដែល​នាយ ក្រិន បង្ហោះ​សារ​ដោយ​ភ្ជាប់​ជា​មួយរូប​កូនប្រុស​ទាំង​២​នោះ​បញ្ជាក់​យ៉ាងច្បាស់​ពី​ការបែកបាក់​ក្នុង​រង្វង់​គ្រួសារ​ពី​តារា​កំប្លែង​រូប។ នាយ​ក្រិន​ បា​នស​សេរ​បង្ហោះ​ថា “​ស៊ូ​នៅ​ជាមួយ​ប៉ា ស្រវា អោប​បង ម៉ាក់​ផិត​ប៉ា​ម្ដង​ហើយ​ម្ដងទៀត កូន​ជូនពរ​ម៉ាក់​សុខ​ផ្លូវកាយ​”​។ “​ ខ្ញុំ​យំ​ព្រោះ​ខឹង ម្ដាយ​ខ្លួន​ជាម​នុស្ស អារម្មណ៍​ជាស​ត្វ​” ។​យ៉ាងណាមិញមកដល់ពេលនេះស្រាប់តែអតីតភរិយា នាយក្រិន បានបង្ហើបថានឹកកូនខ្លាំងតែគ្មានសិទ្ធិទៅជួប

ជាពិសេសនោះគឺថាអតីតភរិយាតារាតូចល្អិតរូបនេះបានបង្ហោះរូបភាពកូនប្រុសស្រីទាំងបីរបស់ខ្លួនរួមជាមួយនឹងសារខ្លី ថានឹកខ្លាំងណាស់តែបានត្រឹមមើលរូបថតគ្មានសិទ្ធទៅជួប ។ ក្នុងនោះក៏មានការសួរនាំពីមូលហេតុនៃការបែកគ្នា ។ អតីតភរិយា នាយក្រិន បាននិយាយថា បែកគ្នាដោយសារ រស់នៅមិនចុះសម្រុងហើយនាងក៏គ្មានបំណងនិងចង់រស់នៅជុំគ្នាវិញដែរឱ្យបញ្ចប់ត្រឹមហ្នឹងទៅ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment