បងប្អូននៅចាំគាត់បានទេ? ក្រោយពីសមត្ថកិច្ចចាប់ខ្លួន បាត់មុខជាង២ឆ្នាំ រួចមកពេលនេះហោរាអគ្គីនេត្រ បានបង្ហាញមុខសាជាថ្មី ហើយ ធ្វើអោយមហាជនលាន់មាត់ថា

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថា បេីនិយាយពី​ ហោរាអគ្គីនេត្រ​ មាន​ប្រិយមិត្ត​ជាច្រើន​បាន​ស្គាល់​ច្បាស់​រួច​មកហើយ​ ដែលលោកមាន​ឈ្មោះ​ពិតថា​ វ៉ាន់ សុខសីហា និង​ធ្លាប់​ជា​បុគ្គល​ម្នាក់តាំងខ្លួនជា​ហោរា​ជំនាញទាយ កាប់មិនមុត ដុតមិនឆេះ ដែលល្បីល្បាញ​កក្រើក​ពេញបណ្តាញសង្គមហ្វេសប៊ុក​ ក្រោយ​មក​ក៏ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​។ជាក់ស្តែង ជនជាប់ចោទ ឈ្មោះ វ៉ាន់ សុខសីហា ហៅ​ហោរា អគ្គីនេត្រ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យ ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួន នៅចំណុចបណ្តោយផ្លូវ​២៧១ ខាងក្រោយវិទ្យាល័យ ជាស៊ីមសាមគ្គី

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ​រឿង ជួញដូរគ្រឿងញៀន ប្រភេទ​មេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម។ដោយឡែក ពាក់ព័ន្ធសំណុំរឿង ជួញដូរគ្រឿងញៀន តុលាការសម្រេចប្រកាសសាលក្រម ទៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨​ សម្រេចផ្តន្ទាទោសឲ្យជន​ជាប់​ចោទ​រូបនេញជាប់ពន្ធនាគារកំណត់រយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀល បន្ទាប់ពីបានជាប់ចោទពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។តួយ៉ាង អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ ស្រាប់​តែ​នៅ​មុន​នេះ​បន្តិច​ ហោរា​អគ្គីនេត្រ​

បាន​បង្ហាញ​មុន​នៅ​លេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ដែលមា​ន​ឈ្មោះ​ “ហោរាអគ្គីនេត្រ​គ្រូ​វេទមន្ត​ត្រៃវេទ​មហា​មន្ត​អាគម​ខ្មែរ​ដេីម​“​ និងបាន​មាន​ការ​លេីកឡេីង​យ៉ាង​ដូច្នេះ​ថា៖«មកវិញអង្គុយជួយលក់កាហ្វេអ្នកផ្ទះនៅស្ពានបឹងសាឡាង​អរគុណបងស្រីហ្វេនកាហ្វេ រាល់ថ្ងៃ1ថ្ងៃទិញកាហ្វេជិត10កែវ​ គាត់ជាហ្វេនលោកគ្រូផងដែរ​ គាត់ចង់ថតរូបជាមួយ​ អរគុណនូវការស្រលាញ់រាប់អាន​ និងគាំទ្រឥឡូវគាត់រអ៊ូថាមិចមិនទាយអោយគាត់តាំងពីម្សិលមិញដល់ពេលនេះនៅមិនទាន់ទាយអោយគាត់ទៀត​ ហិហិចាំបន្តិចទៅមានទៅណាហាសហាសហា»។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment