សុខ សោម៉ាវត្តី៖ ស្ងាត់ៗបង្ហោះសារមួយយ៉ាងចាត់ដោតដោយបានលើកឡើងថាមេម៉ាយយំតែមួយភ្លែត តែបើទ្រាំរស់វិញប្រាកដជា

ភ្នំពេញ ​៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថាអ្នកនាងសុខ​ ​សោ​ម៉ា​វត្តី​ ​បាន​ជួប​ស្នេហា​ថ្មី​ ​គឺ​កំលោះ​សង្ហា​ជា​កីឡាករ​បាល់ទាត់​ដ៏​មាន​ប្រជាប្រិយ​ភាព​ ​លី​ ​វ៉ា​ហេទ​ ​ហើយ​ជា​រឿយ​ៗ​ស្នេហា​ខុស​វ័យ​មួយគូ​នេះ​ ​តែងតែ​បង្ហាញ​នូវ​ភាព​ផ្អែមល្ហែម​យ៉ាង​ស្អិតល្មួត​ជាមួយគ្នា​តាមរយៈ​បណ្ដាញ​សង្គម​ ​ដែល​ស្ដែង​ពី​សេចក្ដីសុខ​យ៉ាង​ពេញទំហឹង​ ​ធ្វើ​ឱ្យ​នា​រីៗ​ជាច្រើន​លួច​ច្រណែន​នឹង​នាង​មិន​ស្ទើរ​នោះ​ទេ​ ​។​យ៉ាងណាមិញ ដូច​ប្រិយមិត្ត​ភាគច្រើន​បាន​ជ្រាប​ហើយ​ថា​ ​តារា​សម្ដែង​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​បាន​ជាប់​ឈ្មោះ​ជា​អ្នកមេម៉ាយ​វ័យក្មេង​មួយ​រូប​ ​បន្ទាប់ពី​ជីវិត​អាពាហ៍​ពិពាហ៍​របស់​នាង​មិន​សមប្រកប​ ​

ដោយ​អ្នកនាង​ ​និង​ ​អតីត​ស្វាមី​បានសម្រេច​ចិត្ត​លះលែ ងគ្នា​ ​ដោយ​បន្សល់​នូវ​ចំណងដៃ​កូនស្រី​ដ៏​ស្រស់​ស្អាត​ ​និង​ ​គួរ​ឱ្យ​ស្រឡាញ់​ម្នាក់​ ​។​​ដោយឡែក ស្រប​ពេល​ជីវិត​ជោគជ័យ​ទាំង​រឿង​ការងារ​ ​និង​ ​ស្នេហា​ ​អ្នកនាង​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​ស្រាប់តែ​បង្ហោះ​សារ​ចាក់ដោត​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ដោយ​សរសេរ​រៀបរាប់​ថា​ ​«​ មេម៉ាយ​ទឹកភ្នែក​តែមួយ​ភ្លែត​ទេ​ ​ឈឺចាប់​តែមួយ​ភ្លែត​ ​តែបើ​រស់នៅ​គ្មាន​ក្តីសុខ​ ​គ្មាន​សុភមង្គល​ ​ទទួល​រង់​ការឈឺចាប់​ ​ទឹកភ្នែក​រហូតដល់​ថ្ងៃ​ស្លាប់​ ​សួរ​ថា​ជីវិត​រស់នៅ​ដើម្បី​អ្នកណា​ ​ដើម្បី​ខ្លួនឯង​ ​ឬក៏​ដើម្បី​តែ​ខ្លាច​គេ​

និយាយ​ថា​មេម៉ាយ​ ​ក្រោកឈរ​ទៅ​ ​ម៉េ​ម៉ាយ​គ្មានអ្វី​ត្រូវ​ខ្លាច​នោះ​ទេ​ ​អ្វី​ដែល​ខ្លាច​បំផុត​គឺ​រស់នៅ​កុហក​ខ្លួនឯង​ ​ថា​ខ្លួនឯង​មាន​ក្តីសុខ​ ​និង​ ​សុភមង្គល​ ​រស់នៅ​ឱ្យ​ថ្លៃថ្នូរ​ ​ឱ្យ​ស្អាត​ ​មានមុខ​របររកស៊ី​ ​មានការ​ងារ​ធ្វើ​ ​គ្មាន​អ្នកណា​គេ​ហ៊ាន​មក​មើលងាយ​យើង​ទេ​ ​ទោះ​បើ​គេ​មើលងាយ​ ​មុន​ ​និង​ ​ក្រោយ​ ​គេ​គង់តែ​ខ្មាស​យើង​ដោយឯកឯង​»​ ​។​​ពាក្យសម្ដី​ដ៏​ចាក់ដោត​របស់​អ្នកមេម៉ាយ​ចាយរាង​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​ខាងលើ​ ​មិន​ត្រឹមតែ​បង្ហាញ​ពី​ភាពរឹងមាំ​សម្រាប់​ខ្លួនឯង​ប៉ុណ្ណោះទេ​ ​តែ​ក៏បាន​លើកទឹកចិត្ត​ដល់​ស្រ្តី​មេម៉ាយ​ទាំងអស់​ផង​ដែរ​ ​៕​ប្រភព៖​ហ្វេសប៊ុក

Related posts

Leave a Comment