ពិតជាមិនធម្មតាទេ! ស៊ីន យូប៊ីន មិនត្រឹតែជាតារាសម្តែងនិងស្រស់ស្អាតនោះទេ ថែមទាំងអាចច្រៀងជាភាសាខ្មែរនិងថៃរួមគ្នាបានយ៉ាងល្អ(មានវីដេអូ)

ភ្នំពេញ៖ ប្រិមិត្តមួយចំនួនពិតជាទទួលជ្រាបរួចមកហើយនូវ តារាសម្តែងស្រីដ៏ស្រស់សោភា និតមានរាងតូចច្រលឹងគួរឲ្យស្រលាញ់ ស៊ីន យូប៊ីន ដែលជាអតីតម្ចាស់ជ័យលាភី Freshie Girls ហើយមកដល់បច្ចុប្បន្ននេះតារាសម្តែងស្រីរូបនេះ ទទួលបានប្រជាប្រិយភាព និងភាពលេចធ្លោ និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានមហាជនជាច្រើន តាមរយៈរូបសម្ផស្ស សមត្ថភាព ទេពកោសល្យ និងភាពបុិនប្រសប់របស់នាង។

ដោយឡែកក្រៅពីសមត្ថភាពក្នុងការសម្តែងនោះ ស៊ីន យូបុីន ក៏អាចបកស្រាយបទចម្រៀងបានយ៉ាងពិរោះថែមទៀតផង យ៉ាងណាមិញកញ្ញា ស៊ីន យូប៊ីន បានបកស្រាយបទចម្រៀងជាភាសាខ្មែរនិងភាសាថៃរួមគ្នានៅលើឆាកតន្ត្រីមួយ ដែលធ្វើឲ្យមហាជនជាច្រើន ជាពិសេសនោះអ្នកគាំទ្រ មានការចាប់អារម្មណ៍ និងមានការកោតសរសើរជាខ្លាំង៕ ប្រិយមិត្តចង់ដឹងច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

Related posts

Leave a Comment