ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានយល់ដឹងហើយថា ដើម្បីឱ្យស្នេហាកាន់តែរលូន និងមានភាពជោគជ័យដើរលើវិថីអនាគតរួមគ្នា ក្រៅពីក្តីស្រលាញ់នោះ ភាពស្មោះត្រង់ និងការជឿទុកចិត្តគ្នា គឺជាកត្តាមួយដ៏សំខាន់បំផុត។ ហើយអ្វីដែលគូស្នេហ៍ត្រូវតែធ្វើនោះ គឺ ការនិយាយគ្នាគ្រប់រឿងរ៉ាវទាំងអស់ តែប្រសិនជាអ្នកនៅតែមានការភ័យខ្លាចនេះ ភ័យខ្លាចនោះ ឬមិនទាន់មានទំនុកចិត្តយ៉ាងណាមិញ ក្នុងការប្រាប់រឿងរ៉ាវសំខាន់ៗទេ ស្នេហារបស់អ្នកនឹងមិនគង់វង្សឡើយ ថែមទាំងស្រលាញ់គ្នាមិនយូរ ងាយបែកបាក់ទៀតផង។ ដោយឡែក ក្រឡេកមកមេីលពីជីវិតរស់នៅរបស់លោកឧកញ៉ា ឌួង ឆាយ
ជាមួយនឹងភរិយាឯណេះវិញ ហាក់បីជាមានភាពរីករាយ និងតែងតែមានស្នាមញញឹមចំពោះគ្នា ដែលនេះពិតជាសុភមង្គលគ្រួសារយ៉ាងពិតប្រាកដ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាននោះ។ដោយឡែក នៅមុននេះបន្តិច លោកឧកញ៉ា ឌួង ឆាយ បានបង្ហាញពីអារម្មណ៍ពិតមានចំពោះគ្រួសារ រួមជាមួយពាក្យបណ្តាំរបស់ម្តាយលោក ប្រាប់ទៅកាន់មហាជនឲ្យបានដឹងថា៖«ម្តាយខ្ញុំតែងតែប្រាប់ថា:
ត្រឹមរកភរិយាម្នាក់មិនពិបាកទេ, អ្វីដែលពិបាកបំផុតគឺរកភរិយាដែលហ៊ានលះបង់ដើរឆ្លងកាត់ការលំបាក និងតស៊ូជាមួយយើងគ្រប់ឧបសគ្គមិនបោះបង់ចោលយើង ជាពិសេសប្រកៀកស្មារប្រយុទ្ធគ្រប់បញ្ហា ត្រូវអត់ពូមីងបងប្អូនទាំងអស់គ្នា?»ជាក់ស្តែង ទន្ទឹមនឹងការលើកឡើងពីលោកឧកញ៉ា ឌួង ឆាយ រួចមក បានធ្វើឲ្យមានការគាំទ្រ និងពេញចិត្តជាខ្លាំងចំពោះពាក្យពេចន៍ដ៏មានអត្ថន័យជ្រាលជ្រៅបំផុតនេះ ដែលមនុស្សប្រុសគ្រប់រូបគម្បីរៀនតាម និងទទួលយកមនុស្សស្រីប្រភេទនេះមកធ្វើជាភរិយា បេីសិនជាយេីងបានជួបហេីយនោះ គម្បីកុំលែងដៃអោយសោះ។ប្រភព៖ ហ្វេសប៊ុក