សូមសរសើរ! ស្រីស្អាតម្នាក់ ហេតុតែស្រលាញ់លុយរៀលខ្មែរ សុខចិត្តលក់អីវ៉ាន់ ឲ្យអតិថិជនដោយទទួលយកតែលុយរៀលសុទ្ធតែម្តង(មានវីដេអូ)

ហ្វេសប៊ុក៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងដោយកាលពីម្សិលមិញនេះ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានរឿងដ៏គួរឲ្យចាប់អារម្នព៍ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ស្តីអំពីម្ចាស់ហាងលក់ទូរស័ព្ទដៃទំនើបមួយកន្លែងដែលមានឈ្មោះ KRT FB ដែលមានទីតាំងសិ្ថតនៅជិតរង្វង់មូលចោមចៅ ទល់មុខនិងវិទ្យាល័យជម្ពូរវ័ន បានធ្វើការបង្ហាញលុយខ្មែរជាច្រើន

ដែលបានមកពីការលក់ទូរស័ព្ទដៃរបស់ហាងខ្លួន ដោយទទួលយកតែលុយខ្មែរ។ យ៉ាងណាមិញ បើតាមការបញ្ជាក់របស់ស្រីស្អាតដែលជាម្ចាស់ហាងខាងលើនេះបានប្រាប់ឲ្យដឹងថា៖ «ទាំងអស់នេះ គឺជាលុយខ្មែរ ដែលខ្ញុំលក់បានក្នុងរយៈពេលមួយថ្ងៃ ហើយសូមអតិថិជនទាំងចាស់នឹងថ្មី សូមជួយបន្ដការគាំទ្រផង ហើយខ្ញុំនៅតែបន្ដការទទួលយកគិតជាលុយខ្មែរជារៀងដរាបតទៅ ហើយខ្ញុំពេញចិត្ដខ្លាំងណាស់ ក្នុងការគិតជាប្រាក់រៀល។បន្ថែមពីលើនេះ ម្ចាស់គណនីរូបនេះ បានបន្ដទៀតថា៖«ទាំងអស់នេះមិនមែនជាការសម្ដែងនោះឡើយ ហើយខ្ញុំពិតជារីករាយក្នុងការយក

ប៉ុន្ដែដូចអតិថិជនបានដឹងហើយ ខ្ញុំជាអ្នកលក់បោះដុំដូច្នេះ ពេលដែលខ្ញុំទៅទិញអីវ៉ាន់គេ គឺគេពិបាកទទួលយកដែល ព្រោះថាអីវ៉ាន់ខ្ញុំទិញម្ដងគឺមានចំនួនរហូតទៅដល់រាប់មុឺនដុល្លារឯណោះ ដូច្នេះហើយខ្ញុំត្រូវយកលុយខ្មែរនេះទៅប្ដូរជាលុយដុល្លារ ដែលប្ដូរក្នុង ១មុឺនដុល្លារ គឺខ្ញុំត្រូវខាតអស់យ៉ាងច្រើន ដូចជាហើយសូមបងប្អូនប្រជាពលរដ្ឋជួយគាំទ្រដល់រូបខ្ញុំផង»៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ។

Related posts

Leave a Comment