កាលពី ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងផុតទៅថ្មីៗនេះ ភរិយា នាយ ចយ បានសម្រាលកូនដោយជោគជ័យ ដែលមានសុខភាពល្អ ទាំងម្តាយ និងកូន។ មួយវិញទៀត កូន នាយចយ មានមុខមាត់គួរឲ្យស្រឡាញ់មែនទែន មុខអត់ដូចឪទេ។ ក្រោយពេលរៀបការ គេឃើញ ភរិយា នាយ ចយ តែងតែបង្ហាញក្តីស្រឡាញ់របស់ខ្លួន ចំពោះនាយចយ ជាហូរហែរ រហូតធ្វើឲ្យគេលាន់មាត់សរសើរគ្រ់បៗគ្នា។
ជាក់ស្តែងនៅ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ភរិយា នាយ ចយ បានយកនំខួបកំណើតមក surprise នាយ ចយ មុនថ្ងៃ ព្រមទាំងបានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា៖ “រីករាយថ្ងៃខួបកំណើត ប៉ាៗ សូមជួនពរអោយប្តី មានសុខភាពល្អ សំណាងល្អ ជួបតែរឿងល្អៗ រកសុីមានបាន ស្រលាញ់ប្រពន្ធកូនដល់ចាស់កោងខ្នង ឆ្នាំហ្នឹងប្រពន្ធអត់មានកាដូអោយទេ ព្រោះអត់លុយ, (ហើយក៏ទទួលបានកាដូធំមួយហើយដែរ (ភិច ណាឃីន) កូនពៅគេងអត់បានថតជាមួយទេ (មិនទាន់ដល់ថ្ងៃទេ តែធ្វើអោយមុនថ្ងៃ) នៅថ្ងៃទី20 ម្តងទៀត I love my family”។
ចំណែកម្សិលមិញនេះ នាយ ចយ បាននាំប្រពន្ធកូនដើរលេងយ៉ាងសប្បាយ ចំថ្ងៃខួបកំណើតរបស់ខ្លួន មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។ ក្នុងនោះ ភរិយានាយ ចយ ក៏បានបង្ហោះរូបជាច្រើនសន្លឹក ព្រមទាំងភ្ជាប់សារខ្លីមួយថា៖ “ថ្ងៃនឹងខួបប៉ាៗ ប៉ាៗជូនអូនដើរលេង HBD Papa wish you all the best papa (អត់មានរូបមួយប៉ាៗសោះ ព្រោះប៉ាៗដើរទៅមុន)”៕