និសិត្ស ហុង ភារិន ទទួលបាន កន្លែងស្នាក់នៅ ការហូបចុក សម្លៀកបំពាក់ និងថវិកា ពី…

នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៩ គេប្រទះឃើញ និសិត្ស ហុង ភារិន បានបង្ហោះបង្ហាញរីករាយជាខ្លាំងមួយក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបញ្ជាក់ឲ្យដឹងថា៖ “ខ្ញុំបាទឈ្មោះ ហុង ភារិន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បងស្រី ឡាយ ចន័្ទរស្មី ព្រមទាំងសហការីនៅស្ថានទូតទាំងអស់ដែលបានយកចិត្តទុកដាក់ចំពោះរូបខ្ញុំបាទដូចជា ការផ្តល់កន្លែងស្នាក់នៅ ការហូបចុក សម្លៀកបំពាក់ និងឧបត្ថម្ភប្រាក់ផ្ទាល់ខ្លួនមួយចំនួន។ ខ្ញុំបាទពិតជាមានក្តីសោមនស្សរីករាយជាពន់ពេក ចំពោះទឹកចិត្តល្អប្រពៃ របស់ឯកឧត្តមនិងសហការីគ្រប់រូប។

ខ្ញុំបាទសូមគោរពជូនពរ ឯកឧត្តម អ៊ូក សោភ័ណ ព្រមទាំងក្រុមគ្រួសារ និងសហការីមានសុខភាពល្អ មានសុភមង្គល និងជោគជ័យក្នុងការងារគ្រប់ភារកិច្ច ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។”៕

Related posts

Leave a Comment