ឥណ្ឌា ៖ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Bee Kin បានមានក្តីឈឺចាប់ និងមានការសោកស្ដាយជាខ្លាំងចំពោះដំណឹងមរណភាពរបស់ឪពុកជាទីស្រលាញ់របស់ខ្លួន ដោយសារតែការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យនៅប្រទេសឥណ្ឌា ដោយក្នុងនោះ ម្ចាស់គណនីរូបនេះ បានបង្ហោះសារចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនដែលបានជួបទៅកាន់មហាជនឲ្យមានការប្រុងប្រយ័ត្ន ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖«ស៊ែរចែករំលែកគ្នាម្នាក់មួយទៅទាំងអស់គ្នា “លាហេីយឥណ្ឌា លាផ្តាំកូនចៅលាពេទ្យឃោឃៅសម្លាប់ប៉ាខ្ញុំ” ហេីយរឿងនេះសូមផ្តាំទៅបងប្អូនញាតិមិត្តទាំងអស់កុំអោយជួបរឿងដូចខ្ញុំ
“ប៉ាខ្ញុំគាត់មានដុំសាច់នៅថ្លេីមខាងស្តាំហេីយបានទៅពិនិត្យសុខភាពនៅប្រទេសថៃ ពេទ្យថៃក៏បាននិយាយថាគាត់នឹងអាចជាប្រសិនបេីគាត់ធ្វេីការវះកាត់អោយបានលឿនបំផុតព្រោះថាកំរិត Alpha (មហារីក) ត្រឹមតែ1900ប៉ុណ្ណោះ តែខ្ញុំមិនព្រមទេ ព្រោះគិតថាថ្លេីមគឺជាកន្លែងសំខាន់ណាស់នៅក្នុងរាងកាយហេីយក៏សម្រេចចិត្តសួរគេសួរឯងសិនដេីម្បីយកមកពិភាក្សាជាមួយបងប្អូន ជួបជុំគ្នាហេីយក៏បានសម្រេចចិត្តថាទៅប្រទេសឥណ្ឌាព្រោះមានគេច្រេីនដែរ ដែលវះកាត់ជោគជ័យនៅឥណ្ឌា គេបាននិយាយថា នៅ India ជំនាញខាងថ្លេីមណាស់គេអាចកាត់ដូរឫក៏ព្យាបាលបាន មិនបង្អង់ទេខំជិះពីថៃមកភ្នំពេញទាំងយប់ ហេីយក៏បានមកដល់ឥណ្ឌានៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩
មកដល់ហេីយក៏បានអោយគេមេីលឯកសារពីថៃហេីយបានពិភាក្សាជាមួយ doctor ៤នាក់ តែនៅតែមិនទាន់សំរេចដែរសុខចិត្តអោយគេ check សុខភាពម្តងទៀតទាំងអស់ហេីយយកទៅពិភាក្សាជាមួយ doctor ២នាក់ទៀត គឺ doctor វះកាត់ និង doctor ទូរទៅ តែចម្លេីយគឺដូចគ្នានឹងខាងថៃដែរ ចុងក្រោយពួកខ្ញុំក៏បានសួរទៅ doctor វះកាត់ថាតេីក្នុងអំឡុងពេលវះកាត់និងក្រោយការវះកាត់គាត់អាចនឹងមានហានីភ័យដល់អាយុជីវិតប៉ុន្មានភាឝ រយដែរ ហេីយគេក៏បានពន្យល់ថា “ហានីភ័យក្នុងការវះកាត់មានតែ១ទៅ២% ប៉ុណ្ណោះ តែបេីមេរោគមហារីកអាចនឹងមកវិញ៧០% និង ៣០% ទៀតមិនមកវិញទេ ហេីយគេបានបញ្ជាក់ថា បេីមានបញ្ហាអីគេនឹងអាចដូរថ្លេីមជួយយេីងបាន»។អញ្ចឹងហេីយពួកយេីងក៏មានភាពកក់ក្តៅនឹងជឿជាក់លេី doctor ជាខ្លាំង ហេីយបានធ្វេីការសម្រេចចិត្តភ្លាមព្រោះចង់អោយប៉ាឆាប់ជាឈប់គិតឈប់ខ្វល់ពីជម្ងឺហ្នឹងទៀត ប៉ុន្តែជាអកុសលគាត់មិនបានស្លាប់ដោយមេរោគមហារីកទេ គឺគាត់ស្លាប់ដោយបចេ្ចកទេសរបស់ពេទ្យទៅវិញ
ថ្ងៃទី១ដែលពេទ្យធ្វេីការវះកាត់គាត់ហេីយមិនមានអីទេសភាពធម្មតា លុះដល់ព្រឹកថ្ងៃទី២អ្នកបកប្រែក៏បានខលមកប្រាប់ថាគាត់រេីពេករបូតទុយោឈាមដែលចេញពីពោះអញ្ចឹងហេីយគេក៏យកគាត់ទៅដោះថ្នេរដែលបានវះដេីម្បីដាក់ម្តងទៀតទៀតប៉ុន្តែអ្វីដែលគេធ្វេីគឺមិនដូចការប្រាប់យេីងទេរយៈពេល២ម៉ោងជាងពេលដែលរួចរាល់គេបានប្រាប់យេីងម្តងទៀតថាគេបានដាក់ម៉ាសុីនចូលទៅអ៊ុតថ្លេីមគាត់ដែលនៅសល់មួយជំហៀងដេីម្បីឃាត់ឈាមដែលហូរមិនឈប់។រោះតែការធ្វេសប្រហេសរបស់ពេទ្យទេីប ក្រោយពេលអ៊ុតពីមួយថ្ងៃទៅមួយថ្ងៃគេបានដាក់ឈាមរហូតអស់ជាង៣០កំប្លោកដែលនាំអោយគាត់ប៉ះពាល់ទៅដល់សេរីរាង្គផ្សេងៗដូចជាសួត បេះដូង និង តំរងនោមជាខ្លាំង ហេីយគាត់ក៏ចាប់ផ្តេីមខ្សោយទៅខ្សោយទៅរហូតដល់ថ្ងៃទី៨ក្រោយពេលវះកាត់
គាត់ក៏បានផុតទៅទាំងដែលមិនអស់ចិត្តព្រោះថាសុខភាពរបស់គាត់រឹងមាំធម្មតាពិសារបានសម្រានលក់ហេីយថែមទាំងគ្មានឈឺអ្វីបន្តិចសោះ ហេតុអ្វីបានទៅជាអញ្ចឹង????? ចុងក្រោយគេបានត្រឹមនិយាយគេអស់លទ្ធភាពហេីយសូម្បីពាក្យសុំទោសចេញពីមាត់ doctor មួយម៉ាត់ក៏គ្មាន។បញ្ជាក់បញ្ហា “ធម្មតាជាទូទៅមុនពេលដែលចូលដល់ដំណាក់វះកាត់ doctor ត្រូវមេីលលេីគ្រប់យ៉ាង ដេីម្បីជៀសវាងមានបញ្ហាក្នុងពេលវះនិងក្រោយពេលវះ តែនេះវះកាត់យេីងមានបញ្ហាហេីយបែរជាមិនជួបផ្តល់យោបល់អោយយេីងថាត្រូវមានជំម្រេីសណាដែលល្អសម្រាប់ជួយសង្គ្រោះទេ
បែជាសម្រេចខ្លួនឯងថាត្រូវអ៊ុតថ្លេីមគាត់ម្តងទៀតទៅវិញ(អាចដូរថ្លេីមជួយសង្រោះបាននៅពេលដែលដោះអ៊ុតថ្លេីមគាត់ម្តងទៀត) ធម្មតាទេគាត់ជាមនុស្សចាស់មិនអាចទៅស៊ូជាមួយនឹងការវះកាត់ជា២ទៅ៣ដងបានទេ តែខ្ញុំវិញហៅក៏លេងលឺសួរក៏លេងបានឆ្លេីយចង់ជួបក៏លេងបានឃេីញ សល់ត្រឹមតែរូបថតតេីវាឈឺប៉ុនណា ហេីយពួកយេីងក៏មិនបានសួរនាំអីទៀតដែរព្រោះដឹងថាទោះជាយ៉ាងណាក៏មិនអាចហៅគាត់បានមកវិញបានទេអញ្ជឹងហេីយទេីបខ្ញុំសូមផ្តាំផ្ញេីរបងប្អូនទាំងអស់ ព្រោះនេះជាមេរៀនជីវិតមួយដែលត្រូវចងចាំមិនអាចបំភ្លេចជារៀងរហូត ហួសហេីយក៏មិនបានទៅបន្ទោសអ្នកណាដែរមានតែបន្ទោសខ្លួនឯងដែលជឿជាក់ខ្លាំងពេក”
ចុងក្រោយសូមផ្តាំផ្ញេីរជូនដល់ពេទ្យទាំងអស់សូមអោយមានការទទួលខុសត្រូវនិងប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តធ្វេីការវះកាត់អ្វីមួយ ព្រោះថាជីវិតមនុស្សគឺមានតំម្លៃណាស់មិនអាចយកលុយទៅទិញបានទេ បេីសិនខុសហេីយគឺត្រូវខុសមួយជីវិត រីឯសាច់ញាតិបងប្អូនវិញក៏ត្រូវរងទុក្ខឈឺចាប់ណាស់ ពាក្យចុងក្រោយដែលលឺចេញពីមាត់គាត់គឺផ្តាំកូនផ្តាំចៅផ្តាំគ្រប់គ្នាកុំទៅឥណ្ឌាទៀតខុសតែគាត់មួយទៅបានហេីយ។ ឈឺចាប់ India, Fortis Escorts Heart Institute at Sukhdev Vihar, Okla Road, New Delhi (Liver Transplant Doctor) សូមជួយ ស៊ែរ ចែករំលេកអោយបងប្អូនទាំងអស់បានដឹងផង»។ប្រភព៖ហ្វេសប៊ុក