ញ៉ាក់សាច់! គោចាស់ ប៉ះស្មៅខ្ចី តាអាយុ ៧០ឆ្នាំ បានរៀបការជាមួយកូនក្រមុំអាយុ ២០ឆ្នាំក្មេងខ្ចី ដោយផ្តល់ថ្លៃទឹកដោះជិត ៧០មុឺនដុល្លារ

ថៃ៖ ជារឿយៗលោកអ្នកប្រាកដជាធ្លាប់បានឮនូវពាក្យថា “អាយុគ្រាន់តែជាតួលេខ ” ដែលពាក្យនេះចង់បង្ហាញអត្ថន័យថា បញ្ហាអាយុតិចឬច្រើនមិនមែនជាឧបសគ្គសម្រាប់អ្នកណាម្នាក់ក្នុងការធ្វើកិច្ចការអ្វីមួយឲ្យបានជោគជ័យនោះទេ។ ជាក់ស្តែងនៅក្នុងបណ្តាសង្គមថៃមានរឿងមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង គឺមានបុរសអាយុ ៧០ ឆ្នាំ បានរៀបការជាលើកដំបូងជាមួយនឹងស្រ្តីម្នាក់ដែលទើបនឹងមានអាយុ ២០ ឆ្នាំប៉ុណ្ណោះ។

ប្រភពច្បាស់ការមួយបានបញ្ជាក់ថា បុរសជាកូនកំលោះគឺជាអ្នកមានម្នាក់ដែលមិនធ្លាប់រៀបការពីមុនមកនោះទេ ហើយសម្រាប់ការរៀបការលើកដំបូងនេះគាត់បានផ្ដល់ថ្លៃទឹកដោះចំនួន ២០ លានបាត (៦៦២ ៥៨០ ដុល្លារអាមេរិក) ទៅខាងកូនស្រីទៀងផង។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមថៃមួយចំនួនបានរិះគន់ថា អាពាហ៍ពិពាហ៍ដែលកូនកំលោះមានវ័យច្រើនជាងកូនក្រមុំរហូដល់ ៥០ ឆ្នាំនេះ គឺជាការរៀបចំឡើងក្រោយឥទ្ធិពលទឹកលុយច្រើនជាងសេចក្តីសេ្នហាពិត។ ចំពោះប្រិយមិត្តវិញ តើមានការយល់ឃ់ើញយ៉ាងដូចម្តេចដែរ?​

Related posts

Leave a Comment