ក្តៅៗ! មុននេះ កក្កដា សុភ័ណ្ឌ ប្រកាសថា លោក មានវិជ្ជមាន កូវីដ-១៩ ហើយផ្តាំទៅ មិត្តភក្តិ អ្នករាប់អាន ថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ កក្កដា សុភ័ណ្ឌ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អមសារខ្លីមួយថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“មកពីមានការសង្ស័យលើខ្លួនឯង បានយកសំណាកទៅពិនិត្រ…. ស្អែកបានដឹងលទ្ធផល យ៉ាងណាសង្ឃឹមថាគ្រាន់ថា ឈឺក្តៅខ្លួន គ្រុនធម្មតាទៅចុះ.. …..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូនដែលមានការសង្ស័យ ឬ បានជួបជុំកន្លងមក.. ហើយមានអាការមិនទុកចិត្ត ប្រញាប់ទៅយកសំណាកពិនិត្រ ដើម្បីចូលរួមទប់ស្កាត់ Covid-19 ទាំងអស់គ្នា… សុំជូនពរខ្លួនឯង កុំអោយមានអីកើតឡើង ! #មណ្ឌលសុខភាពចាក់អង្រែ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ កក្កដា សុភ័ណ្ឌ បានបង្ហោះរូបភាពមួយសន្លឹកទៀត ហើយបញ្ជាក់ច្បាស់ៗថា “ឥឡូវនេះ ខ្ញុំបានមកដល់មណ្ឌលសុខភាពចាក់អង្រែហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំសុខសប្បាយទេបងប្អូន អរគុណទាំងខាងពេទ្យ ខាងក្រសួងសុខាភិបាល និង ថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ដែលលោកបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កូនចៅ ដែលពេលនេះ ខ្ញុំកំពុងចាំយកសំណាកទៅពិនិត្រ ដើម្បីចាំលទ្ធផល នៅល្ងាចនេះ និងបានរៀបចំរួចជាស្រេច ក្នុងបន្ទប់សម្រាក គឺមានផាសុខភាព មានខ្យល់អាកាសល្អ ខ្ញុំប្តេជ្ញាចិត្តថានឹងចាំយកលទ្ធផលនៅទីនេះ”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែល លោកបានបញ្ជាក់ម្តងទៀត ច្បាស់ៗថា “Update to my health ! ខ្ញុំ កក្កដា សុភ័ណ្ឌ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះ ពិតមែន។

អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល ។

សុំទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេរខ្ញុំ…សុំទោស មិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត និង ស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ។”៕

Related posts

Leave a Comment