សែនស្រណោះណាស់! ទស្សនាវីដេអូរយលានអត្ថន័យ ដែលបង្ហាញក្តីស្រលាញ់ចំពោះព្រះវររាជមាតាចំពោះព្រះរាជបុត្រីបុប្ផា​ទេវី​ (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថាសម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។យ៉ាងណាមិញ ចំពោះការបាត់បង់សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុតមួយ សម្រាប់វិស័យ សិល្បៈវប្បធម៌ខ្មែរ

ពិសេសក្នុង របាំព្រះរាជទ្រព្យ។ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី បានបូជាក្នុងមួយជីវិតរបស់ព្រះអង្គ តាំងពីវ័យកុមារភាព ដើម្បីរក្សា ការពារ និងរំលេចអោយកាន់តែធ្លោឡើង ទាំងក្នុងឆាកជាតិ និងអន្តរជាតិ នូវលម្អដែលគ្មានអ្វីផ្ទឹមនូវភាពប្រណិតឥតខ្ចោះ នៃបញ្ញាញាណ និងទេពកោសល្យរបស់ដូនតាខ្មែរ ដែលសម្តែងឡើង តាមរយៈរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ​។ជាក់ស្តែង នាខណៈព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងគោរពព្រះវិញ្ញណក្ខ័ន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក នាវត្តបុទុមវតីរាជវរារាម ដោយមានការយាងអមដង្ហែថ្វាយដោយព្រះរាជវង្សានុវង្ស នាមុឺនសព្វមុខមន្រ្តីព្រះបរមរាជវាំង។ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ កម្ពុជា បានសម្រេចយកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ

ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស នៃការសុគតរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដោយតម្រូវឲ្យក្រសួងស្ថាប័ននានា ត្រូវហូតទង់ជាតិពាក់កណ្តាលដង”។ សម្ដេចតេជោ បានមានប្រសាសន៏បន្ថែមទៀតថា៖”សម្តេចនឹងដឹកនាំប្រតិភូមិមន្ត្រីរដ្ឋាភិបាលចូលរួមកាន់ទុក្ខនៅវត្តបុទុមវត្តី នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ផងដែរ”។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment