វិចិត្រករខ្មែរម្នាក់! ពេលនេះគាត់ Live គូរូប ព្រះឆាយក្ខណ៍ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី តាំងពីម៉ោង​១០យប់ រហូតដល់ព្រឹក

បងប្អូននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាធ្លាប់ស្គាល់ហើយទាក់ទងវិចិត្រករខ្មែរម្នាក់ ដែលគាត់ធ្លាប់មានស្នាដៃគូរ​គំនូរ ​ដូចជា​រូបលោក​វេជ្ជបណ្ឌិត Beat Richner អតីត​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែលមើល​ទៅ​មាន​លក្ខណៈ​ដូចគ្នា​បេះ​បិទ​តែ​ម្តង ដោយ​មិន​នឹក​ស្មាន​ថា ជា​គំនូរ​ឡើយ ហើយវិចិត្រកររូបនេះ​មិន​ទាន់មាននរណាម្នាក់​ស្គាល់​ឈ្មោះ​ពិត​នៅ​ឡើយ ​ដោយ​ឲ្យ​ស្គាល់​ត្រឹម​ឈ្មោះ​ក្រៅ​ហៅថា «វិចិត្រករ​ខ្មែរ» ប៉ុណ្ណោះ។

កាលពីពេលកន្លងទៅ កំឡុង ខែមករា ឆ្នាំ២០១៩ ព្រោះតែក្តីស្រឡាញ់ និងចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារលោក ខេមរៈ សិរីមន្ត វិចិត្រកររូបនេះ បានសម្រេចចិត្តគូររូបរបស់ ខេមរៈ ស្រីពៅ ផងដែរ។

ចំណែកម៉ោង១០យប់ ម្សិលមិញ រហូតដល់ព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ វិចិត្រករ​ខ្មែរ រូបសង្ហាម្នាក់នេះ ក៏បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី មើលទៅពិតជាដូចខ្លាំងណាស់ ធ្វើឲ្យមហាជនជាច្រើនមានការកោតសរសើរនូវស្នាដៃរបស់លោកជាខ្លាំង ព្រមទាំងធ្វើការចែករំលែកតគ្នាយ៉ាងច្រើនផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់ថា ទឹកដៃរបស់លោកអស្ចារ្យយ៉ាងណានោះ តោះទៅទស្សនាវីដេអូនៃការ Live គូររូបរបស់លោកទំាងអស់គ្នា៕

Related posts

Leave a Comment