ដំណឹងល្អ! អ្វីដែលបងប្អូនរង់ចាំ ពេលនេះបានមកដល់ហើយ ចុះឈ្មោះចូលរៀនភាសាកូរេ៉ ដោយឥតគិតថ្លៃ

នៅមុននេះបន្តិច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារក្នុងហ្វេសប៊ុករបស់លោក នូវដំណឹងល្អមួយ ដែលមានបងប្អូនខ្មែរមួយចំនួនកំពុងតែរងចាំនោះគឺបានមកដល់ហើយ ដោយចុះឈ្មោះចូលរៀនភាសាកូរ៉េ ដោយឥតគិតថ្លៃ។ ក្នុងនោះ ហ្វេសប៊ុករបស់លោកក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ពេលវេលាដែលបងប្អូនរង់ចាំបានមកដល់ហើយ ចុះឈ្មោះចូលរៀនភាសាកូរ៉េដោយឥតគិតថ្លៃ ដោយខ្ញុំបាទរាប់រងរាល់កាចំណាយទាំងស្រុងលើកាសិក្សា។ ថ្ងៃនេះដែរ ខ្ញុំបាទ ឡេង ណាវ៉ាត្រា បានសម្រេចចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នា រវាង វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងបុរី ឡេង ណាវ៉ាត្រា ដែលមានសាខានៅ ក្បែរផ្សារទំនើបស្ទឹងមានជ័យ សូមបងប្អូនរុះរាន់ដើម្បីចុះឈ្មោះចូលរៀន ចាប់ថ្ងៃច័ន្ទនេះតទៅ………..”។

ក្នុងនោះបើយោងតាមរយៈហ្វេសប៊ុក វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ក៏បានប្រាប់បន្ថែមទៀតថា៖ “ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តនិងបុរីឡេង ណាវ៉ាត្រា ស្តីពី ការបណ្តុះបណ្តាលភាសាកូរ៉េដោយឥតគិតថ្លៃដើម្បីត្រៀមប្រឡងទៅធ្វើការនៅប្រទេសកូរ៉េ។ ថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩”៕

Related posts

Leave a Comment