ផ្ទុះបាត់! បទ“ជីវិតអ្នកធាក់ស៊ីក្លូ” ពី សុវត្ថិឌី ធារីកា មានអត្ថន័យពិរោះ និងកំសត់ណាស់ ថ្លែងពីលោកតាម្នាក់អាយុ ៨៣ឆ្នាំ ត្រូវរ៉ាប់រងចិញ្ចឹមចៅៗយ៉ាងលំបាក(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ តារាចម្រៀង សុវត្ថិឌី ធារីកា បាន​បង្ហោះរូបភាពមួយសន្លឹក ដែលថតជាមួយលោកតាធាក់ស៊ីក្លូម្នាក់ ក្នុងទឹកមុខដ៏ស្រពោន ព្រមទាំងបានភ្ជាប់បទចម្រៀងពោរពេញដោយអត្ថន័យកំសត់ ចាក់ដោតអារម្មណ៍ជាខ្លាំង ដល់ថ្នាក់ធ្វើឲ្យតារាចម្រៀងរូបនេះ ស្រក់ទឹកភ្នែក ពេលកំពុងច្រៀង។

ជាពិសេសថែមទៀតនោះ បទនេះបានធ្វើឲ្យទស្សនាភាគច្រើន ស្រក់ទឹកភ្នែកតាម និងសរសើរគ្រប់ៗថាពីរោះ និងមានន័យណាស់។ ធារិកា ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា៖

“ពេញមួយជីវិតរបស់លោកតា គឺមិនដែលស្គាល់ពាក្យថា សុខស្រួលទាល់តែសោះ។ លោកតាត្រូវទទួលបន្ទុកជាច្រើន នោះគឺ ចៅតូចៗដែលលោកតាដោយការចិញ្ចឹម និងមើលថែ ទាំងដែលលោកតា មានព្រះជន្ម83ឆ្នាំទៅហើយ។ នេះហើយជីវិតលោកតាសុីក្លូ ទោះបីគាត់ក្រ តែក៏មិនលើកដៃសំពះសុំទានគេដែរ។

បទចំរៀងមួយនេះចៅសូមលើកទឹកចិត្តដល់លោកតាសុីក្លូទាំងអស់អោយមានការខំប្រឹង និងទទួលយកក្ដីស្រលាញ់ពីចៅដោយក្ដីរីករាយ។ សូមជួយស៊ែរអោយគាត់បានស្ដាប់បទនិងផងបងប្អន។”។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ថាបទ “ជីវិតអ្នកធាក់ស៊ីក្លូ” មួយបទនេះ កំសត់យ៉ាងណានោះ សូមទស្សនា វីដេអូខាងក្រោមនេះទាំងអស់គ្នា៕

Related posts

Leave a Comment