នេះជាទិដ្ឋភាពលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំការគោរពព្រះវិញ្ញណក្ខន្ធ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ​ បើយោងតាមរយៈប្រភពពីហ្វេសប៊ុក We TV Cambodia បានប្រាប់ឲ្យដឹងថា៖ “ទិដ្ឋភាពលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំ ការគោរពព្រះវិញ្ញណក្ខន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក គឺជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ បានទទួល​ព្រះ​គោរមងារ​ថា «​ទេព​នាដរ​ដ្តី​ឯក​» និង​ជា «​មរតក​មនុស្ស​រស់រ​បស់​កម្ពុជា នៅសាលាមធ្យមវិចិត្រសិល្បៈ ថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
រូបភាព Theara Thoeurn”។

គួរប្រាប់ឡើងវិញបន្តិចផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ជាថ្ងៃកាន់ទុក្ខទូទាំងព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងសោយព្រះពិរាល័យបស់ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដើម្បីជាការរម្លឹកដល់ព្រះគុណបំណាច់ដ៏ធំធេងរបស់ ព្រះអង្គ ចំពោះជាតិមាតុភូមិកម្ពុជា ជាពិសេសលើផ្នែកសិល្បៈ វប្បធម៌ អរិយធម៌ និងជាការគោរពដល់ព្រះរាជវង្សានុវង្សផងដែរ៕

Related posts

Leave a Comment