រយលានអត្ថន័យ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បង្ហោះរូបថត រំលឹកអនុស្សាវរីយ៍ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី..

ភ្នំពេញ៖ រំលឹកឡើងវិញបន្តិច កាលពីថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះរាជបុត្រីច្បងរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ដោយព្រះរោគាពាធ។

យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការ Royal du Cambodge បានបង្ហោះសារថា “ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងគោរពព្រះវិញ្ញណក្ខ័ន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក នាវត្តបុទុមវតីរាជវរារាម ដោយមានការយាងអមដង្ហែថ្វាយដោយព្រះរាជវង្សានុវង្ស នាមុឺនសព្វមុខមន្រ្តីព្រះបរមរាជវាំង វេលាព្រឹកថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០១៩”៕

Related posts

Leave a Comment