បន្ទាប់ពីទទួលបានដំណឹងថា ព្រះនាង នរោត្តម បុប្ផាទេវី យាងសោយទិវង្គត ស្រាប់តែតារាសម្តែងហូលីវូដ Angelina Jolie មានអារម្មណ៍ក្តុកក្តួលជាខ្លាំង និងបានបង្ហោះសាររៀបរាប់ថា…

ចំពោះការបាត់បង់សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុតមួយ សម្រាប់វិស័យ សិល្បៈវប្បធម៌ខ្មែរ ពិសេសក្នុង របាំព្រះរាជទ្រព្យ។ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី បានបូជាក្នុងមួយជីវិតរបស់ព្រះអង្គ តាំងពីវ័យកុមារភាព ដើម្បីរក្សា ការពារ និងរំលេចអោយកាន់តែធ្លោឡើង ទាំងក្នុងឆាកជាតិ និងអន្តរជាតិ នូវលម្អដែលគ្មានអ្វីផ្ទឹមនូវភាពប្រណិតឥតខ្ចោះ នៃបញ្ញាញាណ និងទេពកោសល្យរបស់ដូនតាខ្មែរ ដែលសម្តែងឡើង តាមរយៈរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ​។

រួមជាមួយគ្នានេះផងដែរ តារាសម្តែងភាពយន្តដ៏ល្បីល្បាញទូរទាំងពិភពលោកអ្នកនាង Angelina Jolie បន្ទាប់ពីទទួលបានដំណឹងយាងសោយទីវង្គត របស់សម្តេចព្រះរាជបុត្រី ព្រះរៀម នរេាត្តម បុប្ផាទេវី បានសម្តែងពីអារម្មណ៍ដ៏សោកសៅ រួមជាមួយការភ្ជាប់នូវកម្រងរូបភាពអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានមួយសន្លឹកនេះ ជាមួយសម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី និងនារីរបាំងផ្សេងទៀត កាលដែលខ្លួនបានមកប្រទេសកម្ពុជា។

ក្នុងនោះដែរ អ្នកនាង Angelina Jolie បានភ្ជាប់ជាមួយនឹងសារជាភាសាអង់គ្លេស ដែលបានបកប្រែមកជាភាសាខ្មែរ ដែលមានខ្លឹមសារថា៖”ការចង់ចាំរបស់អ្នកនឹងមិនត្រូវបាន បំភ្លេចចោលឡើយ។ សូមចូលរួមព្រះរាជមរណទុក្ខ ដ៏ក្រៀមក្រំបំផុត ដល់សម្តេចព្រះរាជបុត្រីជាបុប្ផាទេវី ជាទីស្រលាញ់”។

Related posts

Leave a Comment